ព័ត៌មានជាតិ
ប្រទីបរបស់មន្ទីរនានាក្នុងខេត្តបាត់ដំបង កំពុងលេចចេញរូបរាង ត្រៀមបណ្ដែតក្នុងថ្ងៃចេញព្រះវស្សា
នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា នៅក្នុងដងស្ទឹងសង្កែក្បែរៗវិមានឯករាជ្យ មានការរៀបចំជាប្រទីបរបស់មន្ទីរនានាជុំវិញខេត្ត ដើម្បីត្រៀមលក្ខណៈចូលរួមក្នុងពិធីប្រណាំងទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងចូលមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

នៅក្នុងការដំណើរការនៃការស្ថាបនាប្រទីបជាច្រើននេះដែរ គេសង្កេតឃើញវត្តមាន លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដែលអមដំណើរដោយមន្ត្រីជាច្រើនរូប បានចុះពិនិត្យមើលការងារក្នុងក្រុងបាត់ដំបង ដើម្បីត្រៀមរៀបចំឲ្យបានល្អសម្រាប់ពិធីបុណ្យអុំទូក បណ្តែតប្រទីបនៅក្នុងក្រុងបាត់ដំបង នាថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ។
នៅពេលនោះដែរ រដ្ឋបាលខេត្តបានរៀបចំជាតូបដើម្បីឲ្យអាជីវករ ជួលលក់ដូរទំនិញគ្រប់ប្រភេទនៅតាមបណ្ដោយស្ទឹងសង្កែប៉ែកខាងកើត ដើម្បីឲ្យប្រជាពលរដ្ឋដែលមកទស្សនាពិធីអុំទូកបានទិញរបស់របរនានា ដែលបានដាក់លក់តាំងពីមួយសប្តាហ៍មុន។

ស្របជាមួយគ្នាដែរ ក៏មានការរៀបចំតុបតែងភ្លើងពណ៌តាមដើមឈើ និងលើស្ពានគ្រប់កន្លែងដើម្បីលើកនូវសោភ័ណភាពទីក្រុងឲ្យកាន់តែស្រស់បំព្រងនាពេលរាត្រី ៕
អត្ថបទ : សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ