Connect with us

ព័ត៌មានជាតិ

សមាជិក ប.ស.ស ត្រូវបង់ភាគទានយ៉ាងតិច ២ ខែ ជាប់គ្នា ទើបអាច ប្រើសេវាតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស បាន

បានផុស

នៅ

សមាជិក ប​.​ស​.​ស​. ត្រូវ​បង់​ភាគទាន​យ៉ាងតិច​ ២ ​ខែ​ ជាប់​គ្នា ​ឬ​ បង់​ភាគទាន​ ៦ ​ខែ ​ក្នុង​អំឡុង​ពេល ១២ ខែ​ ចុងក្រោយ គិត​ត្រឹម​ខែ​ដែលមាន​បញ្ហា​សុខភាព ឬ ​សម្រាក​លំហែ​មាតុភាព​ ទើប​អាច​ប្រើ​សេវា​តាម​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​. បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.)​ បាន​បញ្ជាក់​ថា​ សម្រាប់​សមាជិក ប​.​ស​.​ស​. ដែល​កំពុង​បម្រើ​ការងារ​នៅតាម​ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន និង​ធ្វើ​ប័ណ្ណ ប​.​ស​.​ស​. រួចរាល់ ដើម្បី​អាច​ប្រើប្រាស់​សេវា​នៅតាម​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​. បាន គឺ​ត្រូវបំពេញ​នូវ​លក្ខខណ្ឌ​ដូច​ខាង​ក្រោម គឺ​បាន​បង់​ភាគទាន​យ៉ាងតិច​ចំនួន ២​ ខែ ​ជាប់​គ្នា ឬ បាន​បង់​ភាគទាន​ចំនួន ៦​ ខែ ក្នុង​អំឡុង​ពេល ១២​ ខែ ​ចុងក្រោយ គិត​ត្រឹម​ខែ​ដែលមាន​បញ្ហា​សុខភាព ឬ​ សម្រាក​លំហែ​មាតុភាព។

សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ ដើម្បី​អាច​ប្រើប្រាស់​សេវា​នៅតាម​មូលដ្ឋាន​សុខាភិបាល​ដៃគូ ប​.​ស​.​ស​. បាន​គឺ​ត្រូវបំពេញ​នូវ​លក្ខខណ្ឌ​ដូចខាងក្រោម បាន​ចុះឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស​. និង​មាន​ប័ណ្ណ ប​.​ស​.​ស​. បាន​បង់​បង់​ភាគទាន​យ៉ាងតិច​ចំនួន ២​ ខែ​ ជាប់​គ្នា។

ប​.​ស​.​ស បាន​បន្ថែមថា​ សមាជិក​ ប​.​ស​.​ស អាច​ពិនិត្យ​សុពលភាព​ប័ណ្ណ ប​.​ស​.​ស​. របស់​អ្នក តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ដៃ ប​.​ស​.​ស (NSSF Member)។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា គិត​ត្រឹម​ដើមខែ​តុលា ឆ្នាំ ​២០២៤ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បានទទួល​សមាជិក​របស់​ខ្លួន​កើនឡើង​ដល់ ២,៥៤៣,៨៧០​ នាក់ (​ស្រី ១,៤១៣,០១១ នាក់​)។ ក្នុងនោះ បុគ្គល​ស្ថិតក្នុង​វិស័យ​សាធារណៈ ចំនួន ៤៨២,៥៧៧​ នាក់ បុគ្គល​ក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ ចំនួន ១,៥៨១,៩៨៨ នាក់​, បុគ្គល​ស្វ័យ​និ​យោជន៍ ចំនួន ៣៦២,៣៥៥ នាក់​, និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​. ចំនួន​ ១១៦,៩៥០​ នាក់។

លោក​រដ្ឋលេខាធិការ បាន​បញ្ជាក់​ថា ចំនួន​សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ជា​កាតព្វកិច្ច​មាន​កម្មករ-និយោជិត មន្ត្រី​សាធារណៈ អតីត​មន្ត្រីរាជការ និង​អតីត​យុទ្ធជន និង​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត មាន​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. បាន​កើនឡើង​គួរឱ្យ​កត់សម្គាល់ ក្នុង​ឆ្នាំ ​២០២៤​ នេះ ដែល​បង្ហាញ​ថា ប្រជាពលរដ្ឋ​កាន់តែ​ជឿ​ទុកចិត្ត និង​យល់ដឹង​ច្បាស់​ពី​អត្ថប្រយោជន៍​ នៃ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ វិនាទី មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៣៦ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៣៦ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៣៨ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម