Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មានរៀបចំសិក្ខាសាលាផ្សព្វផ្សាយវិធានការគ្រប់គ្រងការផ្សាយផលិតផលគ្រឿងស្រវឹង

បានផុស

នៅ

នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ក្រសួងព័ត៌មាន ក្នុងនាមជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹង និងក្រុមហ៊ុន អិម អេស អេ ម៉ាឃីតធីង សីលូសិន អេស៊ា (MSA) បានសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិធានការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ ឆន្ទៈល្អ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយគ្រឿងស្រវឹង (ក.គ.ផ.ស) នៅសណ្ឋាគារសុខាភ្នំពេញ ព្រមទាំងមានមានការចូលរួមពីភាគីពាក់ព័ន្ធទាំងរដ្ឋ និងវិស័យឯកជនប្រមាណជាង១ពាន់នាក់។

សិក្ខាសាលាផ្សព្វផ្សាយនូវប្រកាសស្តីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានការក្នុងការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងអនុវត្តគោលការណ៍ឆន្ទៈល្អ ដែលរៀបចំឡើងពេលនេះ គឺដើម្បីធានាបានសណ្តាប់ធ្នាប់សង្គម សុខមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីជាតិ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិត៕

អត្ថបទ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ហ្សេលេនស្គី ខកចិត្ត​ខ្លាំងនឹងទូត​អាមេរិក​ ដែល​មិន​ហ៊ាន​ថ្កោលទោស​រុស្ស៊ី​ចំៗ​ឈ្មោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវថ្មើរជើង ៖ រដ្ឋបាល​រាជធានីមិន​អនុញ្ញាត​ឱ្យ​ក្រាល​កន្ទេល លក់ដូរ​លើ​សួន​ច្បារ​ និង​ លើស្មៅទេ

សន្តិសុខសង្គម១០ ម៉ោង មុន

ចត​រថយន្តក្បែរផ្លូវរថភ្លើង​ទៅហូបបាយមួយភ្លែត​ ត្រូវរថភ្លើងបុករុញចូលផ្ទះ

សន្តិសុខសង្គម១២ ម៉ោង មុន

ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន

កីឡា១២ ម៉ោង មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បន្ត​ឈរ​កំពូល​តារាងរឹង​មាំ​ ដោយនាំ​មុខពិន្ទុ ភ្នំពេញក្រោន កាន់​តែ​ច្រើន

Sokha Hotels

ព័ត៌មានពេញនិយម