ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជនជំនាន់ក្រោយឱ្យស្គាល់ពីតម្លៃលះបង់របស់អ្នកជំនាន់មុន
ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជនជំនាន់ក្រោយឱ្យគប្បីយល់ពីតម្លៃនៃការលះបង់របស់អ្នកជំនាន់មុន ព្រោះថា បើគ្មានអ្នកជំនាន់មុន ក៏គ្មានយុវជនជំនាន់ក្រោយដែរ។ ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តរតនគិរី កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ និងជាអគ្គលេខាធិការគណៈចលនាមហាជននៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ពិតណាស់ប្រសិនបើមិនមានវត្តមានរបស់អ្នកជំនាន់មុន គឺមិនអាចមានវត្តមានយុវជនជំនាន់ក្រោយដែរ។ ក្នុងន័យនេះ ឯកឧត្តម ចង់បង្ហាញឱ្យយុវជនជំនាន់ក្រោយយល់ពីតម្លៃនៃការលះបង់របស់អ្នកជំនាន់មុន ហើយបន្តរួមគ្នាថែរក្សាសមិទ្ធផលនានា ដែលសម្រេចបានរបស់គណបក្ស និងសូមឱ្យសមាជិកទាំងអស់ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងមានសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រី។

និយាយដោយឡែក ក្នុងខេត្តរតនគិរី ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរដល់ក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងកសាងនូវសមិទ្ធផលជាច្រើនក្នុងខេត្តរតនគិរី ជាពិសេសការគាំទ្រដល់គម្រោង«ព្រែកជីកហ្វូណនតេជោ» នាពេលកន្លងមកនេះ។ ឯកឧត្តម ក៏បានសំណូមពរដល់ថ្នាក់ដឹកនាំក្រុមការងារមហាជនខេត្តរតនគិរីគ្រប់លំដាប់ថ្នាក់ទាំងអស់ ជឿជាក់លើការដឹកនាំរបស់ប្រមុខគណបក្ស ហើយត្រូវអនុវត្តឱ្យបានយ៉ាងម៉ឺងម៉ាត់នូវការចង្អុលការទាំងអស់ស្របតាមទៅសភាពការណ៍ជាក់ស្ដែងក្នុងមូលដ្ឋាន។
នៅចំពោះមុខសមាជិក សមាជិកា ជនបង្គោលគណៈចលនាមហាជនខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តរតនគិរី ឯកឧត្តម ហ៊ុន ម៉ានី ក៏បានណែនាំឱ្យថែរក្សាសាមគ្គី ឯកភាពផ្ទៃក្នុង ដែលជាកត្តាគន្លឹះរបស់គណបក្ស ព្រមទាំងចូលរួមជំរុញដល់ការផ្សព្វផ្សាយទៅដល់សមាជិក សមាជិកាគណបក្សឱ្យស្វែងយល់ និងគាំទ្រការសម្រេចចិត្តនានារបស់រាជរដ្ឋាភិបាល។

ឯកឧត្តម ថា៖ «សាមគ្គីឯកភាពដែលឆ្លងកាត់ការសាកល្បង គឺជាសាមគ្គីឯកភាពដែលរឹងមាំបំផុត មិនថា ការដឹកនាំនៅក្នុងបរិបទណានោះទេ កត្តាសាមគ្គីឯកភាពផ្ទៃក្នុងនៃអង្គភាព ក្រុមការងារ ឬគណបក្សនយោបាយនីមួយៗ ជាគន្លឹះដ៏សំខាន់ និងចាំបាច់ជាទីបំផុត»។ ក្នុងន័យនេះ ឯកឧត្តម កោតសរសើរដល់សមាជិក សមាជិកាទាំងអស់របស់គណបក្សប្រជាជនកម្ពុជា ដែលបានបន្តចូលរួមការងារដ៏មមាញឹក ហើយផ្តល់ជាគុណប្រយោជន៍ជូនដល់ប្រជាជន និងប្រទេសជាតិ ប្រកបដោយស្មារតីខ្ពស់ក្នុងការថែរក្សាឯកភាពសាមគ្គីភាពផ្ទៃក្នុង បានកាន់តែរឹងមាំបន្ថែមទៀត ទោះបីជាយើងធ្លាប់បានឆ្លងកាត់ការប៉ុនប៉ង សាកល្បងបំបែកបំបាក់ ដោយចេតនាអាក្រក់ពីក្រុមទុច្ចរិតយ៉ាងណាក៏ដោយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ