Connect with us

ព័ត៌មានជាតិ

៩ ខែ ឆ្នាំនេះ ប.ស.ស ផ្តល់ថវិកាជាង ៧៧,២៦៣ លានរៀល ជូនកម្មការិនី និងចាក់វ៉ាក់សាំងកូនជាង ១០ ម៉ឺននាក់

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ទី ១០ តុលា នេះ​ថា ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២៤ នេះ ប​.​ស​.​ស បាន​ផ្តល់​ថវិកា​ជូន​កម្មការិនី​មុន​សម្រាល ពេល​សម្រាល ក្រោយ​សម្រាល និង​ចាក់​វ៉ាក់សាំង​កូន​ចំនួន ១០៦ ៩៩០ នាក់ និង​កូន​ចំនួន ១០៣ ៣០៨ នាក់ ដោយ​ចំណាយ​ថវិកា​សរុប ៧៧,២៦៣.៦៨ លាន​រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បាន​បញ្ជាក់​ថា រាជរដ្ឋាភិបាល​បានផ្តល់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​កម្មករ-និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ២ ឆ្នាំ ក្នុង​នោះ​មុន​ពេល​សម្រាលកូន​កម្មករ-និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ៤ លើក ដោយ ១ លើក ទទួល​បាន​ថវិកា ៨ ម៉ឺន​រៀល។ ពេល​សម្រាលកូន ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ដោយ​កូន ១ ទទួល​បាន​ថវិកា ៨០ ម៉ឺន​រៀល កូនភ្លោះ ២ ទទួល​បាន ១ លាន ២ សែន​រៀល និង​កូនភ្លោះ ៣ ទទួល​បាន ១ លាន ៦ សែន​រៀល និង​ទទួល​បាន​ការ​ឧបត្ថម្ភ​ពិសេស​បន្ថែម​ពី សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចំនួន ៥ លាន​រៀល ទៀត​ផង​ដែរ។

ក្រោយពេល​សម្រាលកូន​កម្មករ-និយោជិត​ស្ត្រី​មាន​ផ្ទៃពោះ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន ១០ លើក ដោយ ១ លើក​ ទទួលបាន ៨ ម៉ឺន​រៀល ក្នុងនោះ ៣ លើក នៅពេល​ទៅ​ទទួល​សេវា​ពិនិត្យ​សុខភាព ក្រោយពេល​សម្រាលកូន និង ៧ លើក​ទៀត នៅពេល​យក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​រហូតដល់​អាយុ ២ ឆ្នាំ។

លោក កត្តា អ៊ន បាន​បន្ថែម​ថា ​រយៈពេល ​៩​ ខែ ​ឆ្នាំនេះ ​មាន​សមាជិក ប​.​ស​.​ស​. ចូល​ប្រើប្រាស់​សេវា​សុខាភិបាល​ដែលជា​ដៃគូ​របស់​ ប​.​ស​.​ស ចំនួន​ ៥ ៨១៤ ៨១១ ដង។

លោក កត្តា អ៊ន បាន​បន្ត​ថា គិត​ត្រឹម​ដើមខែ​តុលា ឆ្នាំ ២០២៤ ប​.​ស​.​ស បាន​ទទួល​សមាជិក​របស់​ខ្លួន​កើន​ឡើង​ដល់ ២ ៥៤៣ ៨៧០ នាក់ ស្រី ១ ៤១៣ ០១១ នាក់។ ក្នុងនោះ បុគ្គល​ស្ថិត​ក្នុង​វិស័យ​សាធារណៈ ចំនួន ៤៨២,៥៧៧ នាក់ បុគ្គល​ក្រោម​បទប្បញ្ញត្តិ​ច្បាប់​ស្ដីពី​ការងារ ចំនួន ១,៥៨១,៩៨៨ នាក់​, បុគ្គល​ស្វ័យ​និ​យោជន៍ ចំនួន ៣៦២,៣៥៥ នាក់​, និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស​. ចំនួន ១១៦,៩៥០ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

Sokha Hotels

ព័ត៌មានពេញនិយម