ព័ត៌មានជាតិ
នៅចំពោះមុខមេដឹកនាំអាស៊ាន កម្ពុជាចង់ឱ្យទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានឱ្យបានឆាប់បំផុត
នៅចំពោះមុខមេដឹកនាំអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង៤៥ ឆ្នាំ២០២៤ ដែលឡាវធ្វើជាម្ចាស់ផ្ទះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តបង្ហាញការគាំទ្ររបស់កម្ពុជា ចង់ឱ្យប្រទេសទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិអាស៊ានទី១១ ឱ្យលឿនរហ័សបំផុត។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្ដីពីលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ បានសរសេរថា៖«ឆ្លៀតក្នុងឱកាសនោះ សម្ដេចធិបតី ក៏បានបញ្ជាក់ជាថ្មីថាអំពីការគាំទ្ររបស់កម្ពុជាឱ្យទីម័រខាងកើតក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ានឱ្យបានឆាប់បំផុត និងបានបញ្ជាក់ការគាំទ្រចំពោះវិធីសាស្ត្រជាក់ស្ដែង ឬប្រកបដោយភាពច្នៃប្រឌិតណាមួយដែលអាចជួយសម្រេចបាននូវគោលដៅនេះ »។
គួរឱ្យដឹងថា ប្រទេសទីម័រខាងកើត បានព្យាយាមស្នើសុំចូលជាសមាជិកពេញសិទ្ធិអាស៊ានជាច្រើនលើកច្រើនដងមកហើយ ក៏ប៉ុន្តែការស្នើសុំធ្វើជាសមាជិកពេញសិទ្ធិរបស់ប្រទេសមួយនេះ មិនទទួលបានជោគជ័យឡើយ ខណៈដែលទីម័រខាងកើត បានស្នើចូលជាសមាជិកពេញសិទ្ធិអាស៊ានតាំងតែពីឆ្នាំ២០១១ មកម៉្លេះ។

ក្នុងឆ្នាំ២០២២ កំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១សម្ដេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ានប្ដូរវេន បានជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសសង្កេតការណ៍នៅអាស៊ាន។ ការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន នាកាលណោះ បាននាំឱ្យប្រទេសទីម័រខាងកើតក្លាយជាប្រទេសសង្កេតការណ៍ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ឆ្នាំ២០២៣ ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ។
នៅក្នុងឆ្នាំ២០២៣ គ្រាដែលឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ និង៤៣ ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក កៅ គឹមហ៊ួន អគ្គលេខាធិការអាស៊ាន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានជំរុញឱ្យអាស៊ានជួយពន្លឿនការបើកផ្លូវឱ្យសាធារណរដ្ឋទីម័រខាងកើត ក្លាយជាសមាជិកពេញសិទ្ធិអាស៊ានម្ដងរួចមកហើយ។

កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាកាលពីឆ្នាំ២០២២ ក៏បានបន្តហុចផលដល់ទីម័រខាងកើតនៅឆ្នាំ២០២៤ទៀត ពោលនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅឆ្នាំ២០២៤ បណ្ដាញសារព័ត៌មាននានា បានរាយការណ៍ថា ទីម័រខាងកើត ក្នុងឋានៈជាប្រទេសសង្កេតការណ៍អាស៊ាន ត្រូវបានអនុញ្ញាតឱ្យបញ្ចេញយោបល់នៅក្នុងកិច្ចប្រជុំដែលឡាវធ្វើជាម្ចាស់ផ្ទះ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ