ព័ត៌មានជាតិ
៩ ខែ ឆ្នាំនេះ មានកម្មករជួបគ្រោះថ្នាក់នៅកន្លែងធ្វើការ និងគ្រោះថ្នាក់ចរាចរណ៍ ជាង ១ ម៉ឺននាក់
នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ នេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់នៅកន្លែងធ្វើការ និងគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវប្រមាណជាង ១២ ០០០ នាក់ ស្ត្រីមានជាង ៦ ៥០០ នាក់។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១០ តុលា នេះថា ចាប់ពីខែមករា រហូតមកដល់ខែកញ្ញា ឆ្នាំ ២០២៤ នេះ មានកម្មករ-និយោជិតជួបគ្រោះថ្នាក់នៅកន្លែងធ្វើការ និងគ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ១២ ៦៤៥ នាក់ ស្រី ៦ ៥៦០ នាក់ ក្នុងនោះគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៥ ៥២៨ នាក់ និងស្រី ២ ៥៥៥ នាក់ និងគ្រោះថ្នាក់ពេលធ្វើដំណើរ ចំនួន ៧ ១១៧ នាក់ ស្រី ៤ ០០៥ នាក់។
លោករដ្ឋលេខាធិការ បានបន្តថា មានកត្តាសំខាន់ ៣ ដែលជំរុញឱ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ក្នុងនោះរួមមាន កត្តាមនុស្ស យានយន្ត និងកត្តាផ្លូវ។ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបង្កឡើងពីកត្តាមនុស្ស ដូចជាបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនយោគយល់គ្នា ការមិនប្រកាន់ស្តាំ មិនគោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍ ការវ៉ាជែង ការដឹកកម្មករលើសទម្ងន់ និងការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង។

ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នេះ លោក កត្តា អ៊ន បានសំណូមពរដល់អ្នកបើកបរ ត្រូវបើកបរដោយប្រុងប្រយ័ត្ន និងយោគយល់គ្នា និងគោរពច្បាប់ចរាចរណ៍ កុំបើកបរលើសល្បឿនកំណត់ បើកបរខុសគន្លងផ្លូវ កុំវ៉ាជែង និងកុំបើកបរពេលងងុយគេង និងស្ថិតក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ត្រូវមានបណ្ណបើកបរត្រឹមត្រូវ ហើយអ្នកបើកបរត្រូវគិតថា «វាសនា និងអាយុជីវិតរបស់កម្មករ-និយោជិតនៅលើរថយន្តពឹងផ្អែក និងផ្ញើវាសនាលើយើង រួមទាំងខ្លួនយើងផងដែរ»។ ដូច្នេះត្រូវបើកបរដោយប្រុងប្រយ័ត្ន ដើម្បីធានាសុវត្ថិភាពដល់អ្នកជិះ។
ជាមួយគ្នានេះដែរ លោក កត្តា អ៊ន ស្នើឱ្យសមត្ថកិច្ច ត្រូវពង្រឹងការអនុវត្តច្បាប់ចំពោះអ្នកល្មើសច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវឱ្យនៅកម្រិតទាបបំផុត។

គួរបញ្ជាក់ថា ឆ្នាំ ២០២៣ កន្លងទៅ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់ការងារ និងគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៣ ៤៧៤ ករណី ដោយមានជនរងគ្រោះសរុប ១៤ ៣១២ នាក់ ស្រី ៧ ៣៩៨ នាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ