ព័ត៌មានជាតិ
កម្ពុជា-ថៃ ពិចារណារៀបចំកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្ត្រីចម្រុះឱ្យបានឆាប់ ដើម្បីពង្រីកទំនាក់ទំនងកាន់តែស៊ីជម្រៅ
ដោយមើលឃើញពីសារសំខាន់ នៃការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់ជាទៀងទាត់ ដើម្បីស្វែងរកវិធី និងមធ្យោបាយធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ពិចារណារៀបចំកិច្ចប្រជុំចង្អៀតគណៈរដ្ឋមន្ត្រីចម្រុះ និងលើកទឹកចិត្តឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីររៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យបានឆាប់។

នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា ស្ដីពីលទ្ធផលនៃជំនួបនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ នៅលើទឹកដីឡាវ កាលពីថ្ងៃទី០៩ ខែតុលា រវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រី ផែនថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ ដែលក្រសួងការបរទេសកម្ពុជា ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា នេះ។
នៅក្នុងជំនួបលើទឹកដីឡាវ សម្តេចមហាបវរធិបតី និងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បានបញ្ជាក់ជាថ្មីនូវការ ប្តេជ្ញាចិត្តរួមគ្នាពង្រឹងបន្ថែមទៀតនូវមិត្តភាពយូរអង្វែង និងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
តាមរយៈជំនួបទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានកត់សម្គាល់ដោយពេញចិត្តចំពោះកំណើន ពាណិជ្ជកម្មទ្វេភាគី និងការផ្លាស់ប្តូរធុរកិច្ច។ ភាគីទាំងពីរបានស្វាគមន៍ចំពោះជោគជ័យនៃកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើកទី៣ កាលពីខែកក្កដា ឆ្នាំនេះ នៅទីក្រុងបាងកក និងចំពោះទស្សនទាន«ព្រះរាជាណាចក្រពីរគោលដៅតែមួយ» ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន ទៅកាន់ប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញឱ្យស្ថាប័នពាក់ព័ន្ធពន្លឿនគម្រោងកិច្ចសហប្រតិបត្តិការ និងការពិគ្រោះយោបល់ដើម្បីសម្រួលការដោះដូរពាណិជ្ជកម្មឆ្លងដែន ការជំរុញទេសចរណ៍ និងការកសាងភាពបំពេញឱ្យគ្នាទៅវិញទៅមក ដូចជាតាមរយៈការបង្កើតតំបន់ សេដ្ឋកិច្ចពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែន ដើម្បីផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជា ជាតិទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានទទួលស្គាល់អំពីតួនាទីយ៉ាងសំខាន់ និងការចូលរួមយ៉ាងសកម្ម របស់វិស័យឯកជនក្នុងការជំរុញពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ