ព័ត៌មានជាតិ
៩ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់បណ្តាលឱ្យមនុស្សស្លាប់-របួសជាង ៤០ នាក់ និងបំផ្លាញផ្ទះជាង ៤០០ ខ្នង ថយចុះជាងឆ្នាំមុន
នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ នេះ ខ្យល់កន្ត្រាក់បានកើតឡើងជាង ២៦៩ លើក បណ្តាលឱ្យមនុស្សស្លាប់ និងរបួសជាង ៤០ នាក់ រលំ និងរបើកដំបូលផ្ទះជាង ៤ ០០០ ខ្នង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតផងដែរ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១១ តុលា នេះថា ខ្យល់កន្ត្រាក់ក្នុងរយៈពេល ៩ ខែ ឆ្នាំនេះ បានកើតឡើងចំនួន ២៦៩ លើក បណ្តាលឱ្យរលំផ្ទះ ៤៩០ ខ្នង របើកដំបូលផ្ទះ ៣ ៩៣៥ ខ្នង សាលារៀន ៥២ ខ្នង តូប ផ្សារ ៣៩ តូប អគាររដ្ឋបាល ២៣ កន្លែង ស្លាប់មនុស្ស ៥ នាក់ និងរបួស ៣៩ នាក់។
លោកបានបន្តថា ក្នុងចំណោមអ្នកស្លាប់ចំនួន ៥ នាក់ ក្នុងនោះមាន ១ នាក់ ស្លាប់ នៅខេត្តរតនគីរី ពោធិ៍សាត់ ១ នាក់ បាត់ដំបង ១ នាក់ សៀមរាប ១ នាក់ និងខេត្តព្រះវិហារ ១ នាក់។

លោក សុទ្ធ គឹមកុលមុនី បានបន្តថា តួលេខនេះបើធៀបទៅនឹងរយៈពេល ៩ ខែ ដូចឆ្នាំមុនឃើញថា អត្រាស្លាប់ និងរបួស មានការថយចុះ ខណៈឆ្នាំមុនខ្យល់កន្ត្រាក់បានកើតឡើងចំនួន ២៦៣ លើក បណ្តាលឱ្យរលំផ្ទះ ១ ៩៥៦ ខ្នង របើកដំបូលផ្ទះ ១២ ៦៦៤ ខ្នង សាលារៀន ៩១ ខ្នង តូបផ្សារ ៧៧ តូប អគាររដ្ឋបាល ៩៩ កន្លែង ស្លាប់មនុស្ស ៩ នាក់ និងរបួស ១៦៩ នាក់។
លោកបានបន្តទៀតថា ក្នុងចំណោមអ្នកស្លាប់ចំនួន ៩ នាក់ ក្នុងនោះមាន ១ នាក់ ស្លាប់នៅខេត្តស្ទឹងត្រែង ក្រចេះ ១ នាក់ កំពង់ចាម ១ នាក់ កោះកុង ១ នាក់ កំពត ១ នាក់ កំពង់ឆ្នាំង ២ នាក់ និងខេត្តសៀមរាបស្លាប់ ២ នាក់៕
អត្ថបទ ៖ សំអឿន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ