Connect with us

ព័ត៌មានជាតិ

តើធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន មានសារៈសំខាន់យ៉ាងណាចំពោះអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកានៅកម្ពុជា?

បានផុស

នៅ

ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានដើរតួនាទីយ៉ាងសកម្ម ក្នុងការលើកកម្ពស់គុណតម្លៃវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា ធានាការផលិត និងផ្សព្វផ្សាយនូវព័ត៌មានពិត មានគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។ នេះ គឺជាការគូសបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានទៅកាន់អ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន មន្ត្រីព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានប្រមាណ២០០នាក់នៅក្នុងពិធីប្រគល់-ទទួលកូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជា បានលើកឡើងថា ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននេះ ត្រូវបានអ្នកសារព័ត៌មាន អ្នកបង្កើតមាតិកា សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍កម្ពុជា ទទួលស្គាល់អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ថា បានជួយដល់ការអនុវត្តសកម្មភាពការងារប្រចាំថ្ងៃ ហើយបានផ្តល់ទំនុកចិត្តកាន់តែខ្លាំងដល់ពួកគេក្នុងការពង្រឹងគុណភាពការងារ និងការអនុវត្តមិនឱ្យប្រាសចាកពីគោលការណ៍គ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។

គួរជម្រាបជូនថា ដូចប្រទេសនានានៅលើសកលលោកដែរ កម្ពុជា មានធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាក្រមសីល​ធម៌កំពូលសម្រាប់ការអនុវត្តក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន និងពង្រឹងវិស័យសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរ ធានាជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងសង្គមមកលើប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។ ក្នុងខ្លឹមសារចំនួន៤ជំពូក និង២៧ចំណុចសំខាន់ៗ កូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានអត្ថាធិប្បាយ និងពន្យល់ច្បាស់ពីសិទ្ធិ និងករណីយកិច្ច អ្វីដែលអ្នកសារព័ត៌មានត្រូវធ្វើ និងអ្វីមិនត្រូវធ្វើ ព្រមទាំងការរៀបរាប់ពីទិដ្ឋភាពទាក់ទងនឹងទំនួលខុសត្រូវនានា ដែលស្ថិតក្នុងក្របខណ្ឌនៃច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងការប្រកបការងារប្រចាំថ្ងៃរបស់ខ្លួន អ្នកសារព័ត៌មានចាំបាច់ត្រូវបន្តពង្រឹងសមត្ថភាព និងដុសខាត់ជំនាញក្នុងការសរសេរ ផលិត និងផ្សព្វផ្សាយ ដោយត្រូវធ្វើទំនើបកម្មការងារឱ្យស្របទៅនឹងភាពរីកចម្រើននៃសង្គមឌីជីថល និងការវិវត្តនៃបច្ចេកវិទ្យា ដើម្បីជំរុញភាពប្រកួតប្រជែង និងទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើគុណភាពព័ត៌មាន និងការផ្សាយទាំងនោះ។ ជាងនេះទៀត អ្នកសារព័ត៌មានចាំបាច់ត្រូវយល់ឱ្យបានច្បាស់អំពីព្រំដែននៃការអនុវត្តការងារវិជ្ជាជីវៈ ប្រកាន់ខ្ជាប់ការប្រើប្រាស់សិទ្ធិ និងតួនាទីជាអ្នកសារព័ត៌មានឱ្យបានត្រឹមត្រូវចៀសវាងកុំឱ្យការប្រើសិទ្ធិ និងសេរីភាពហួសពីដែនដែលច្បាប់បានកំណត់។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្រ្តា បានអះអាងថា៖ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានមិនអាចការពារអ្នកដែលប្រព្រឹត្តហួសដែននៃសិទ្ធិសេរីភាព ដែលច្បាប់បានកំណត់បានឡើយ ផ្ទុយទៅវិញធម្មនុញ្ញនេះ មានសារៈសំខាន់សម្រាប់អ្នកសារព័ត៌មានយកទៅអនុវត្ត ដើម្បីចៀសផុតពីការដើរហួសគន្លងនៃច្បាប់ និងចៀសពីការជ្រុលខ្លួនទៅប្រព្រឹត្តល្មើសច្បាប់ លិខិតបទដ្ឋាន ដែលអាចនាំឱ្យឈានទៅដល់ការទទួលខុសត្រូវខាងផ្នែករដ្ឋប្បវេណី ឬព្រហ្មទណ្ឌជាដើម»។

ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មាន ដើម្បីអ្នកសារព័ត៌មាន។ ការបន្តអនុវត្តធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន បានរួមចំណែកធានាលំហព័ត៌មានសម្បូរបែប ប្រកបដោយគុណភាព និងសុវត្ថិភាព ព្រមទាំងចូលរួមបន្តលើកកម្ពស់សេរីភាពខាងសារព័ត៌មាននៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ ហេតុដូច្នេះ អ្នកសារព័ត៌មានទាំងក្នុងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងមានសុក្រិតត្រឹមត្រូវ ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ និងរួមចំណែកដល់ការលើកកម្ពស់វិបុលភាព និងសុខដុមនីយកម្មសង្គម។ អ្នកសារព័ត៌មាន ត្រូវចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ការបំភ្លៃ ការក្រឡៃព័ត៌មានដោយចេតនាអាក្រក់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ស្ថិរភាពនិងសន្តិសុខសង្គម ដែលជាការដើរហួសគន្លងវិជ្ជាជីវៈ និងក្របខណ្ឌច្បាប់ជាធរមាន។

លោក នេត្រ ភក្ត្រា បានលើកទឹកចិត្តបន្ថែមដល់អ្នកសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មានទាំងអស់ ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការគោរពក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួន និងធានាការអនុវត្តតួនាទីដោយស្របច្បាប់ រួមចំណែកលើកកម្ពស់តម្លៃវិជ្ជាជីវៈ និងសណ្តាប់ធ្នាប់សារព័ត៌មានកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

ច្រកចេញចូលតែមួយរកចំណូលបានជាង៣៥លានដុល្លារនៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ចិន ថ្កោលទោស​ការ​ល្បាត​នាវា​អាមេរិក​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ជា​លើក​ដំបូង តាំង​ពី ត្រាំ កាន់​តំណែង

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ផ្សែងពុលដ៏គ្រោះថ្នាក់ វិលមករាជធានីបាងកក សាជាថ្មី

ព័ត៌មានជាតិ២៣ នាទីutes មុន

ផ្លូវមួយខ្សែពីមុខលោកតាដំបងក្រញូងពោរពេញដោយជង្ហុក កំពុងអ៊ុតកៅស៊ូ​ថ្មីឡើងវិញ

ព័ត៌មានជាតិ២៦ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ រំលេចកិច្ចការអាទិភាព៣ ឱ្យអង្គសន្និបាតក្រសួងរិះរកវិធីសាស្រ្តពង្រឹងគុណភាពបន្ថែម

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៥ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម