Connect with us

ព័ត៌មានជាតិ

ចិនផ្ដល់ជំនួយឥតសំណងដល់កម្ពុជាជាង ៤២លានដុល្លារ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ

បានផុស

នៅ

រដ្ឋាភិបាលចិនផ្ដល់ជំនួយឥតសំណងបន្ថែមប្រមាណជាង ៤២លានដុល្លារ ដើម្បីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។ នេះជាការប្រកាសរបស់នាយករដ្ឋមន្ត្រីចិន លោក លី ឈាង ក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសដែលថ្នាក់ដឹកនាំទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសឡាវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបពិភាក្សាទ្វេភាគីនាល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក លី ឈាង (Li Qiang) បានប្រាប់សម្ដេចធិបតី ថា ពាក់ព័ន្ធនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធ ភាគីចិនបន្តចូលរួម និងគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយផ្ដល់ជំនួយឥតសំណងបន្ថែមក្នុងទំហំប្រមាណ ៣០០លានយ័ន (ប្រមាណ៤២,៤លានដុល្លារ) ដើម្បីឱ្យកម្ពុជាអាចសម្រេចបានតាមផែនការរបស់ខ្លួន។ 

នាយករដ្ឋមន្រ្តី​ លី​ ឈាង​ បានកោតសរសើរចំពោះការដឹកនាំរបស់សម្ដេចធិបតី ដែលរក្សាបានស្ថិរភាពនយោបាយ សន្តិសុខ និងកំណើនសេដ្ឋកិច្ចរឹងមាំជាមួយនឹងកិត្យានុភាពកម្ពុជាកាន់តែល្បីល្បាញនៅលើឆាកអន្តរជាតិ។ ក្នុងន័យនេះ ដើម្បីចូលរួមជំរុញការអភិវឌ្ឍនៅកម្ពុជា លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ចិន នឹងបន្តគាំទ្រមាគ៌ាអភិវឌ្ឍ ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា ហើយរដ្ឋាភិបាលចិន នឹងបន្តលើកទឹកចិត្តវិនិយោគិនចិនមកកម្ពុជាបន្ថែមទៀត។

ភាគីចិន ក៏នឹងធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយកម្ពុជា ដើម្បីកសាងផែនការមេសម្រាប់ច្រករបៀងមច្ឆា និងអង្ករ ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ជាមួយនឹងការប្តេជ្ញាចិត្តជំរុញការនាំចូលផលិតផលកសិកម្មកម្ពុជាបន្ថែមទៀតទៅកាន់ទីផ្សារចិន។ នេះជាការបន្ថែមរបស់នាយករដ្ឋមន្រ្តីចិន​។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រី​ចិន និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងបន្តជួយដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងបានថ្លែងអំណរគុណចំពោះការផ្តល់ជំនួយឥតសំណងលើការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ថ្នាក់ដឹកនាំទាំងពីរក៏បានសម្ដែងក្ដីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលសម្រេចបានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប និងការកសាងនសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ ទន្ទឹមនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យថាមពលស្អាត ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់​ និងតភ្ជាប់រវាងប្រជាជននិងប្រជាជន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៩ នាទីutes មុន

កម្ពុជាមានពេល ៥ ឆ្នាំ អភិវឌ្ឍឧស្សាហកម្ម SME មុនពេលចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច

ព័ត៌មានជាតិ៣៦ នាទីutes មុន

ត្រឹមដើមឆ្នាំនេះ យុវជនក្រីក្រ និងងាយរងហានិភ័យជាង ៩ ម៉ឺននាក់ បានចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤០ នាទីutes មុន

លក់កាហ្វេ ភេសជ្ជៈតាម​ដង​ផ្លូវ​មួយ​ថ្ងៃ​បាន​ ៥០ ទៅ ៩០ កែវ រក​ចំណូល​បាន​ពី 20 ម៉ឺនរៀល ទៅ ៣០ ម៉ឺនរៀល ​ផ្គត់ផ្គង់គ្រួសារ

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម៥៧ នាទីutes មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

Sokha Hotels

ព័ត៌មានពេញនិយម