ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបឆ្នាំនេះល្អប្រសើរជាងឆ្នាំមុនៗ ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ គឺមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ហើយក៏មិនមានឧបទ្ទវហេតុអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ នេះបើតាមការសរសេរលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានដឹកនាំកិច្ចប្រជុំ បូកសរុប និងវាយតម្លៃដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ គណៈមេប្រយោគ គណៈអប្បមាទទូទាំងប្រទេស សរុបប្រមាណ ៦៨៧នាក់។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងអប់រំ បានលើកឡើងថា៖ “បន្ទាប់ពីការរាយការណ៍ និងចូលរួមយោបល់របស់ក្រុមការងារ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់លើដំណើរការសំណេរទាំងពីរថ្ងៃ ដែលមានភាពល្អប្រសើរជាងឆ្នាំកន្លងទៅ ពុំមានឧបទ្ទវហេតុអ្វីកើតឡើងគួរឱ្យកត់សម្គាល់ ដោយគណៈមេប្រយោគគ្រប់លំដាប់ថ្នាក់មានការទទួលខុសត្រូវខ្ពស់ក្នុងការបំពេញភារកិច្ចប្រកបដោយបទពិសោធន៍ និងភាពឆ្លាតវៃ ហើយចំពោះទិដ្ឋភាពរួម បេក្ខជនបានគោរពបទប្បញ្ញត្តិនៃការប្រឡងយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់”។

បន្ថែមពីនេះ លោក ហង់ជួន ណារ៉ុន ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំតាមរាជធានី ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងចូលរួមយ៉ាងសកម្មនៅក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងទំនួលខុសត្រូវខ្ពស់ក្នុងាករជំរុញឱ្យការប្រឡងបញ្ចប់ដោយរលូន និងជោគជ័យ កាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមគោលការណ៍ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”។

យ៉ាងណាមិញ កិច្ចប្រជុំខាងលើ ធ្វើឡើងក្នុងគោលបំណងផ្តោតលើចំណុចសំខាន់ៗ ដូចជា៖ ១).ចំនួនមណ្ឌល ចំនួនបេក្ខជន និងចំនួនអវត្តមាន ២).ការបំពេញការងាររបស់គណៈមេប្រយោគ និងគណៈកម្មការនានា ៣).កិច្ចសហការរវាងគណៈមេប្រយោគ គណៈកម្មការនានា និងអ្នកពាក់ព័ន្ធ៕


-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់