Connect with us

ព័ត៌មានជាតិ

រាជបណ្ឌិត្យសភាកម្ពុជា ប្រកាសផ្តល់អាហា​រូប​ករណ៍​១០០%ដល់សិស្សជាប់និទ្ទេសA និង៥០% សិស្សជាប់និទ្ទេសB

បានផុស

នៅ

រាជបណ្ឌិត្យសភាកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់ជំនាញ១០០%រយៈពេល៤ឆ្នាំដល់សិស្សដែលប្រឡងបាក់ឌុបឆ្នាំនេះជាប់និទ្ទេសA ផ្តល់៥០%សម្រាប់សិស្សជាប់និទ្ទេសB  ​និង៣០% សម្រាប់សិស្សដែលប្រឡប់ជាប់និទ្ទេស C។ នេះបើតាមគោលការណ៍ស្តីពីការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រនៅរាជបណ្ឌិត្យសភាកម្ពុជាក្នុងឆ្នាំសិក្សា២០២៤-២០២៥ ដែលទើបចេញនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់បរិញ្ញាបត្រសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ មានមុខជំនាញសំខាន់ៗ ដូចជា វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ វិទ្យាសាស្ត្រសេដ្ឋកិច្ច វិទ្យាសាស្ត្របរិស្ថាន រដ្ឋបាលសាធារណៈ អក្សរសាស្ត្រខ្មែរ គណិតវិទ្យា តូរ្យតន្ត្រី និងវិចិត្រកម្ម។ ក្រៅពីសិស្សជាប់និទ្ទេសទាំងនេះដែលទទួលអាហារូបករណ៍ សិស្សផ្សេងៗទៀត ក៏អាចចូលរៀនជំនាញទាំងនេះបានផងដែរ ប៉ុន្តែ ត្រូវបង់ថ្លៃសិក្សាធម្មតា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម