ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ជំរុញឲ្យមន្ត្រីសុខាភិបាលរួមគ្នាផ្តល់សេវាព្យាបាល និងថែទាំសុខភាពជូនអ្នកជំងឺប្រកបដោយគុណភាពខ្ពស់
លោកស្រី សាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានជំរុញដល់មន្ត្រីត្រូវរួមគ្នាផ្តល់សេវាព្យាបាលនិងថែទាំសុខភាពឱ្យកាន់តែប្រសើរឡើងថែមទៀតដោយធានាថា អ្នកជំងឺគ្រប់រូបនឹងទទួលបានស្តង់ដាខ្ពស់បំផុតនៃការព្យាបាល និងការថែទាំ។

ថ្លែងក្នុងទិវាវេជ្ជសាស្ត្រ-សលសាស្ត្រលើកទី៥ និងការថែទាំវេជ្ជសាស្ត្រលើកទី៣នៅមន្ទីរពេទ្យព្រះអង្គឌួងនៅថ្ងៃទី១១ តុលានេះ លោកស្រីសាស្ត្រាចារ្យបានមានប្រសាសន៍ថា ដើម្បីទទួលបានការទុកចិត្តពីអ្នកជំងឺយើងជាគ្រូពេទ្យត្រូវបន្តរៀនសូត្រចំណេះដឹងថ្មីៗបន្ថែមហើយត្រូវចេះចែករំលែកចំណេះដឹងឱ្យគ្នាទៅវិញទៅមកដើម្បីឱ្យក្រុមគ្រូពេទ្យក្នុងក្រុមផ្សេងៗនីមួយៗចេះទាំងអស់គ្នាបង្រៀនបន្ថែម និងជួយដល់គ្រូពេទ្យដែលមានចំណេះដឹងនៅមានកម្រិត និងធ្វើការមិនបានល្អដើម្បីអនុវត្តការងារក្នុងក្រុមរបស់យើងឱ្យបានល្អប្រសើ។
លោកស្រីសាស្ត្រចារ្យបានបន្តថា នៅពេលគ្រូពេទ្យមានចំណេះជំនាញត្រូវមាននវានុវត្តន៍ក្រមសីធម៌វិជ្ជាជីវៈ និងការទំនាក់ទំនងផងដែរទើបធ្វើឱ្យយើងទទួលបានជោគជ័យ។ លោកស្រីសាស្ត្រាចារ្យបានបន្តថា ដូចនេះទិវាវេជ្ជសាស្ត្រ សលសាស្ត្រលើកទី៥ និងការថែទាំវេជ្ជសាស្ត្រលើកទី៣នេះជាឱកាសដ៏សំខាន់មួយសម្រាប់យើងទាំងអស់គ្នាបានជួបជុំគ្នាក្នុងនាមជាមន្ត្រីសុខាភិបាល ក៏ដូចជាអ្នកជំនាញ ថែទាំសុខភាព ដើម្បីចែករំលែកចំណេះដឹង និងស្វែងរកការច្នៃប្រឌិតដែលនឹងលើកកម្ពស់គុណភាពនៃការថែទាំដែលយើងផ្តល់ដល់អ្នកជំងឺរបស់យើង។

លោកស្រីសាស្ត្រាចារ្យបានបន្ថែមថា ទិវាវេជ្ជសាស្ត្រនេះនឹងមិនត្រឹមតែពង្រីកការយល់ដឹងរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញឱ្យមានវិធីសាស្ត្រ និងដំណោះស្រាយថ្មីៗចំពោះបញ្ហាប្រឈមដែលយើងជួបប្រទះនៅក្នុងទិដ្ឋភាពថែទាំសុខភាពដែលកំពុងវិវឌ្ឍជាបន្តបន្ទាប់។

លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី៥ និងថែទាំវេជ្ជសាស្ត្រលើកទី៣ក្រោមប្រធានបទ “ការចូលរួមប្រកបដោយនវានុវត្តន៍ដើម្បីគុណភាពសុខាភិបាល”
នេះបានស្វាគមន៍ចំពោះវាគ្មិនកិត្តិយស និងអ្នកជំនាញថែទាំសុខភាព មកពីក្នុង និងក្រៅប្រទេសដើម្បីចែករំលែកនូវចំណេះដឹង គំនិតច្នៃប្រឌិត ការ ស្រាវជ្រាវ និងបទពិសោធន៍ ដល់សិក្ខាកាមទាំងអស់។

លោកសាស្ត្រាចារ្យរង លូ លីឃាង ជឿជាក់ថា ក្នុងរយៈពេល២ថ្ងៃខាងមុខ នេះយើងទាំងអស់គ្នានឹងមានការបំផុសគំនិត និងបទពិសោធន៍ហើយយកអ្វីដែលយើងបានរៀន នៅទីនេះទៅប្រើប្រាស់ក្នុងការងារប្រចាំថ្ងៃរបស់យើង ដើម្បីភាពប្រសើរឡើងនៃការព្យាបាល និងការថែទាំសុខភាពជូនអ្នកជំងឺ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល