Connect with us

ព័ត៌មានជាតិ

ក្លិបអ្នកកាសែតកម្ពុជា-ថៃ ស្នើឱ្យ MGI និង MGC បញ្ចប់វិវាទឱ្យបានលឿន កុំឱ្យស្ថានការណ៍កាន់តែធំ  

បានផុស

នៅ

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) និងសមាគមអ្នកកាសែតថៃ (ស.អ.ថ) ស្នើឱ្យក្រុមហ៊ុន Miss Grand International Public Company Limited មានទីស្នាក់ការនៅប្រទេសថៃ និង Miss Grand Cambodia ដោះស្រាយវិវាទផ្ទាល់ខ្លួនឱ្យបានលឿន ដើម្បីកុំឱ្យស្ថានការណ៍កាន់រីកធំ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សំណើរនេះ ត្រូវបានធ្វើឡើងបន្ទាប់ បានសង្កេតឃើញថានាពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានពីព្រឹត្តិការណ៍ប្រឡងបវរកញ្ញា និងភាពតានតឹង រវាងក្រុមហ៊ុនទាំងពីរជាបន្តបន្ទាប់។

យោងសេចក្តីថ្លែងការណ៍រួមរបស់(ក.អ.ក) និង(ស.អ.ថ) ចុះថ្ងៃ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បាន​សម្តែងការព្រួយបារម្ភអំពីការបន្តផ្សព្វផ្សាយមួយចំនួនដែលអាចនឹងឈានដល់ជម្លោះកាន់តែធំ។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ ថ្នាក់ដឹកនាំនៃ ក.អ.ក និង ស.អ.ថ បានបើកកិច្ចប្រជុំបន្ទាន់មួយតាមអនឡាញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីហេតុការណ៍ និងស្នើដល់ក្រុមហ៊ុនឯកជនទាំងពីរដោះស្រាយវិវាទរបស់ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកុំឱ្យស្ថានការណ៍កាន់តែរីកធំ។

សេចក្តីថ្លែងការណ៍ដដែលសង្ឃឹមថា៖« វិវាទដែលកំពុងកើតមានរវាងក្រុមហ៊ុនឯកជនទាំងពីរនឹងត្រូវបានដោះស្រាយឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយហានិភ័យនៃស្ថានភាពដែលមិននឹកស្មានដល់ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រជាពលរដ្ឋ និងប្រទេសយើងទាំងពីរ»។

ជាមួយគ្នានេះ ក.អ.ក និង  ស.អ.ថ អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន ហើយមិនគួរប្រើជម្លោះរវាងក្រុមហ៊ុនឯកជនទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមហ៊ុនផ្សព្វផ្សាយរបស់ខ្លួនឡើយ។

តំណាងអ្នកកាសែតទាំងពីរ ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសទាំងពីរ មុនពេលចែករំលែកព័ត៌មានទាក់ទងនឹងជម្លោះខាងលើមេត្តាពិចារណាអំពីផលវិបាកដែលអាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ។

ការចេញសេចក្តីថ្លែងការណ៍រួមភ្ជាប់ជាមួយនឹងការអំពាវនាវនេះ បន្ទាប់ភាគីក្រុមហ៊ុនទាំងពីរខាងលើ ទោះបានសម្រេចចែកផ្លូវគ្នាដើររៀងខ្លួន ពោលបានផ្តាច់កុងត្រាទទួលសិទ្ធិក្នុងការផលិតកម្មវិធីបវរកញ្ញាក៏ដោយ ប៉ុន្តែម្ចាស់ក្រុមហ៊ុនទាំងពីរបានបន្តបង្ហោះសារឌឺដងឆ្លើយឆ្លើងទៅវិញទៅមកនៅលើបណ្តាញសង្គមនានា។ សកម្មភាពទាំងនេះ ត្រូវបានក្លិបអ្នក​កាសែតទាំងពីរខាងលើ សម្តែងការព្រួយបារម្ភដែលអាចឈានដល់ជម្លោះជាតិសាសន៍ ទើបស្នើឱ្យបញ្ចប់ជម្លោះឱ្យបានលឿន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាហារបែបស្រុកស្រែតាមផ្លូវជាតិលេខ ៤៨ ទាក់ទាញអ្នកដំណើរ និងហុចផលសេដ្ឋកិច្ចដល់ពលរដ្ឋឃុំកណ្ដោល

សន្តិសុខសង្គម១៦ ម៉ោង មុន

ជង្ហុកដ៏ធំមួយនៅជិតស្ពានស្ទឹងមានជ័យបង្កឡើងដោយរថយន្ដដឹកគ្រឿងចក្ររយៈពេលជាង១០​ថ្ងៃ​មកហើយនៅមិនទាន់ជួសជុល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កាន់តែក្តៅ! ថ្ងៃមុនបាញ់ ATACMS, ឥឡូវ អ៊ុយក្រែន បាញ់ Storm Shadow ចូលដីរុស្ស៊ី ថែមទៀត 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អាមេរិក បិទស្ថានទូតនៅទីក្រុងកៀវ ក្រោយទទួលការណ៍សម្ងាត់ថា រុស្ស៊ី នឹងវាយប្រហារឆាប់ៗ

សន្តិសុខសង្គម១៩ ម៉ោង មុន

បញ្ជូនខ្លួនម្ចាស់គ្លីនិក សុងហាក់ ម៉ារីណា ពីរនាក់ប្ដីប្រពន្ធទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម