ព័ត៌មានជាតិ
កម្ពុជា ចែករំលែកវឌ្ឍនភាពការអនុវត្តរបបសន្តិសុខសង្គមដល់ប្រតិបត្តិករសន្តិសុខសង្គមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក
កម្ពុជា បានចែករំលែកអំពីវឌ្ឍនភាព នៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ថែទាំសុខភាព និងផ្នែកប្រាក់សោធន ព្រមទាំងលើកឡើងអំពីការសិក្សាសមិទ្ធិលទ្ធភាពក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកនិកម្មភាពការងារ នាពេលអនាគតដល់ប្រតិបត្តិករសន្តិសុខសង្គមក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកដែលបានចូលរួមកិច្ចពិភាក្សាតុមូលរបស់ជំនាញការអាស៊ីស្ដីពី កិច្ចគាំពារផ្នែកនិកម្មភាពការងារឆ្នាំ ២០២៤ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។

កិច្ចពិភាក្សាតុមូលខាងលើនេះ ប្រព្រឹត្តទៅមានរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៩-១០ ខែតុលា ឆ្នាំ ២០២៤ រៀបចំឡើងដោយរាជរដ្ឋាភិបាល នៃប្រទេសជប៉ុន, អង្គការអន្តរជាតិខាងការងារ និងអង្គភាពធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារអាស៊ី នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដោយមានការចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គមជាសមាជិក នៃសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA), តំណាងកម្មករ-និយោជិត តំណាងនិយោជក និងតំណាងរដ្ឋាភិបាល វាគ្មិនជំនាញ និងសិក្ខាកាម មកពីបណ្តាប្រទេសរួមមាន ៖ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ហ្វីលីពីន ថៃ វៀតណាម ចិន ឥណ្ឌា ជប៉ុន កូរ៉េ ស្រីលង្កា នេប៉ាល់ និងទីម័រខាងកើត សរុបប្រមាណ ១៥០ នាក់។
លោក គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានចូលរួមកិច្ចពិភាក្សាតុមូលរបស់ជំនាញការអាស៊ីស្ដីពី កិច្ចគាំពារផ្នែក និកម្មភាពការងារឆ្នាំ ២០២៤ បានលើកឡើងថា វេទិកានេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធ និងចំណេះដឹងអំពីគោលនយោបាយ, ការគ្រប់គ្រង និងប្រតិបត្តិការរបបសន្តិសុខសង្គមផ្នែកនិកម្មភាពការងារ និងបង្កើនបរិយាកាសពិភាក្សាសម្រាប់ជំនាញការផ្នែកសន្តិសុខសង្គម និងប្រតិបត្តិករសន្តិសុខសង្គមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អំពីរបបសន្តិសុខសង្គមផ្នែកនិកម្មភាពការងារ។

នាឱកាសនោះដែរ លោករដ្ឋលេខាធិការ បានចែករំលែកអំពីវឌ្ឍនភាព នៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ថែទាំសុខភាព និងផ្នែកប្រាក់សោធន ព្រមទាំងលើកឡើងអំពីការសិក្សាសមិទ្ធិលទ្ធភាពក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកនិកម្មភាពការងារ នាពេលអនាគត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ ២០២៤-២០២៨៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី