Connect with us

ព័ត៌មានជាតិ

ទូកង​វែងជាងគេក្នុងខេត្ត​បាត់ដំបង​ប្រវែងជាង ៣០ ម៉ែត្រ រំកិលចុះស្ទឹងសង្កែ​ ត្រៀមប្រកួតប៉ុន្មានថ្ងៃទៀត​នេះ

បានផុស

នៅ

នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២៤ នេះ ទូកងក្នុង​ខេត្តបាត់ដំបងដែល​វែង​ជាង​គេ ចាប់ផ្ដើម​លូន​រំកិល​ចុះក្នុង​ស្ទឹងសង្កែ​ ដើម្បី​ត្រៀម​លក្ខណៈ​ប្រកួតជា​មិត្តភាពនា​ប៉ុន្មានថ្ងៃខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូកង​ដ៏​វែងជាងគេក្នុងខេត្ត​បាត់ដំបងដែល​ជាទូករបស់​រដ្ឋបាលក្រុង​មានឈ្មោះថា “សុវណ្ណ​ភេត្រា​បាត់​ដំបង​សជ័យ” នៅព្រឹកនេះ បានលូន​រំកិល​ខ្លួនចុះក្នុង​ស្ទឹងសង្កែ​ បន្ទាប់ពី​តម្កល់ទុកអស់រយៈពេលមួយឆ្នាំពេញ នៅ​ក្នុងទីអារាម​វត្តពោធិវង្ស ស្ថិត​ក្នុង​សង្កាត់ជ្រៃកោង ក្រុងបាត់ដំបង។

ទូករបស់​រដ្ឋបាលក្រុង​បាត់ដំបង​​ដែល​មានឈ្មោះ «សុវណ្ណភេត្រាបាត់ដំបងសជ័យ» ​មានប្រវែងជាង ៣០ ម៉ែត្រ និង​មានចំណុះកីឡាករចំនួន ៧៤ នាក់ បានរំកិលខ្លួនលូន​ចុះទៅក្នុងស្ទឹងសង្កែមុនគេ​បង្អស់ ដើម្បី​ត្រៀមហ្វឹកហាត់​ក្នុងការប្រកួត​យកជ័យជំនះ​នាប៉ុន្មានថ្ងៃខាងមុខនេះ ដោយ​មាន​ការ​ចុះ​ពិនិត្យតាមដាន​​ពី​លោក លាង វាសនា អភិបាល​ក្រុងបាត់ដំបងផង​ដែរ។

គួរបញ្ជាក់ថា រដ្ឋបាលខេត្តបាត់ដំបង​បានជ្រើសរើសយកថ្ងៃទី១៦ និងទី១៧ ខែតុលា ឆ្នាំ២០២៤ គឺជាថ្ងៃ​រៀបចំពិធីប្រណាំងទូក​នៅតាមបណ្ដោយដងស្ទឹងសង្កែកណ្ដាលក្រុងបាត់ដំបង។ ខណៈ​នៅ​ខ្វះ​តែប៉ុន្មានថ្ងៃ​ទៀតនឹង​ដល់ថ្ងៃ​រៀបចំពិធី​ ​រដ្ឋបាលខេត្តក៏​បានរៀប​ចំផ្កាភ្ញីលម្អក្នុងក្រុង និងមានតូបលក់ទំនិញគ្រប់ប្រភេទរៀបចំនៅប៉ែកខាងកើតដងស្ទឹងសង្កែ ដើម្បីទទួល​បង​ប្អូនមក​ទស្សនា​កម្សាន្ត៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សមាជិកណាតូមួយប្រទេស កំពុងភ័យថា រុស្ស៊ី នឹងវាយប្រហារខ្លួន ២-៣ឆ្នាំទៀត

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់បុណ្យ Easter ជាង ១ ៣០០ដង ឯអ៊ុយក្រែន ចោទរុស្ស៊ីវិញ រំលោភ ជិត៣ ០០០ដង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន អង្វរអាល្លឺម៉ង់ សុំឲ្យផ្តល់៣០%នៃអាវុធដែលមានក្នុងឃ្លាំង មកឲ្យខ្លួនមក

Sokha Hotels

ព័ត៌មានពេញនិយម