ព័ត៌មានជាតិ
ប៉ុន្មានថ្ងៃទៀតនេះ ក្រសួងដែនដីប្រកាសនឹងចុះវាស់វែងផ្ទេរកម្មសិទ្ធិជូនអតិថិជន បុរី ម៉ន ដានី ខេត្តកំពង់ស្ពឺ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ. ន. ស.) បានជម្រាបជូនព័ត៌មានដល់ពលរដ្ឋនិងអតិថិជនរបស់ បុរី ម៉ន ដានី គម្រោងទី ២៩ ខេត្តកំពង់ស្ពឺ ពីដំណើកការចុះបញ្ជីបំបែកក្បាលដី និងផ្ទេរកម្មសិទ្ធិជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។
បន្ទាប់ពីមានកិច្ចប្រជុំដោះស្រាយ និងមានការសម្របសម្រួលជាបន្តបន្ទាប់របស់ក្រសួង ដ. ន. ស. និងនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ ភាគីម្ចាស់ដីដើមបានប្រគល់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុលេខ ក.ស. ០១១២៣៩ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២២ ទំហំ ៥០០ ០០១ ម៉ែត្រការ៉េ ជូនមកក្រសួងដើម្បីចុះបញ្ជីបំបែកក្បាលដី និងផ្ទេរកម្មសិទ្ធិជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។
ជំហានដំបូង មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ( ដ. ន. ស. ស.) ខេត្តកំពង់ស្ពឺ នឹងចុះវាស់វែងនិងផ្ទៀងផ្ទាត់ទីតាំងដីទំហំ ៥០០ ០០១ ម៉ែត្រការ៉េ នៅថ្ងៃទី១៤ និងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីបំបែកក្បាលដី និងផ្ទេរកម្មសិទ្ធិជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។ ទន្ទឹមនេះ ក្រសួងក៏កំពុងសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីចាប់ផ្តើមចូលសាងសង់ផ្ទះជូនអតិថិជន និងឈានទៅទទួលបានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុពីម្ចាស់ដីដើមបន្តបន្ទាប់ទៀត រហូតគ្រប់ផែនការ ១០០ហិកតា។
ក្នុងសេចក្តីប្រកាសក្រសួង ក៏ក្រើនរំលឹកដល់ពលរដ្ឋនិងអតិថិជនរបស់ បុរី ម៉ន ដានី គម្រោងទី ២៩ ដែលនៅមិនទាន់ប្រគល់ឯកសាររណបពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិជូនក្រុមការងារ ត្រូវយកឯកសារទៅប្រគល់ជូនមន្ទីរ ដ. ន. ស. ស. ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃជូនដំណឹងនៅរៀងរាល់ម៉ោងធ្វើការ យ៉ាងយូរត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន