Connect with us

ព័ត៌មានជាតិ

អគ្គនាយកអន្តោប្រវេសន៍ រម្លឹកកម្លាំងឱ្យពង្រឹងការគ្រប់គ្រងជនបរទេសនៅកម្ពុជា

បានផុស

នៅ

ជាថ្មីម្ដងទៀត អគ្គនាយកអន្តោប្រវេសន៍ បានក្រើនរម្លឹកដល់អាជ្ញាធរ និងកម្លាំងជំនាញគ្រប់ជាន់ថ្នាក់ គ្រប់ផ្នែក ពង្រឹងការគ្រប់គ្រងជនបរទេសដែលនៅក្នុងប្រទេសកម្ពុជា រួមទាំងរឹតបន្តឹងបន្ថែមទៀតការចេញចូលតាមបណ្ដាច្រកទ្វារព្រំដែន និងពិសេសទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជា។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានគូសបញ្ជាក់ថា ការពង្រឹងការគ្រប់គ្រងជនបរទេសបានត្រឹមត្រូវ ស្របតាមច្បាប់ គឺដើម្បីបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទនៅកម្ពុជា។ ឧត្តមសេនីយ៍ឯក អគ្គនាយក បានក៏ស្នើឱ្យបណ្ដាច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ បន្តយកចិត្តទុកដាក់ពាក់ព័ន្ធដំណើរចេញ-ចូលកម្ពុជា ជាពិសេសនៅតាមបណ្ដោយច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ទាំងច្រកទ្វារព្រំដែនអន្តរជាតិ ទាំងច្រកទ្វារទ្វេភាគីត្រូវរឹតបន្តឹងបន្ថែមទៀត សំដៅពង្រឹងសន្តិសុខជាតិ និងសុវត្ថិភាពសង្គមឱ្យកាន់តែប្រសើរបន្ថែមទៀត។

ភ្ជាប់ជាមួយគ្នានេះ ដោយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ កំពុងផ្ដោតលើការធ្វើទំនើបកម្មបច្ចេកវិទ្យា លោកឧត្តមសេនីយ៍ឯក សុខ វាសនា ក៏បានលើកទឹកចិត្តឱ្យមន្រ្តីជំនាញពាក់ព័ន្ធ​ ជាពិសេសមន្រ្តីនៅតាមបណ្ដាច្រកទ្វារអន្តរជាតិ​ ត្រូវបន្តជំរុញជំនាញ​បច្ចេកទេស​ បច្ចេកវិទ្យា​ និងភាសាបន្ថែមជាងនេះទៀត​ ដើម្បីកាន់តែងាយស្រួល​នៅពេលបំពេញការងារ​ និងឱ្យកាន់តែមានភាពឆាប់រហ័ស​ទាន់ពេលវេលារាល់ដំណើរចេញចូល​ទាំងភ្ញៀវជាតិ​ និងអន្តរជាតិ​។

ការលើកឡើងរបស់លោកអគ្គនាយកអន្តោប្រវេសន៍ ធ្វើឡើងនៅក្នុងគ្រាដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ រយៈពេល៩ខែ ឆ្នាំ២០២៤ នារសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។ ឧត្ដមសេនីយ៍ឯក សុខ វាសនា បានជំរុញថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវបន្តឈានទៅមុខបន្ថែមទៀត ដើម្បីសម្រេចបានសមិទិ្ធផលដូចដែលបានសម្រេចក្នុងរយៈពេល៩ខែមកនេះ ខណៈនៅមានបញ្ហាប្រឈមមួយចំនួនទៀត ដែលជាចំនុចខ្វះខាត ត្រូវបន្តដោះស្រាយ។

ក្នុងនាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក បានស្នើសុំដល់សមត្ថកិច្ចពាក់ព័ន្ធបន្តសហការគ្នាទៅវិញទៅមកក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពការគ្រប់គ្រងការងារអន្តោប្រវេសន៍ ដែលជាលទ្ធផលវិជ្ជមានរាល់ប្រតិបត្តិការការងារ និងប្រកបដោយវិជ្ជាជីវៈនគរបាលអន្តោប្រវេសន៍ ក្នុងការចូលរួមការពារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយរបស់កម្ពុជា ហើយជាចលនាមួយនាំឱ្យមានកំណើនសេដ្ឋកិច្ចក្នុងសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៤ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម