Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​និង​គ្រូពេទ្យ​ចុះ​យក​សំណាក​ពី​ជាង​ជួសជុល​រថយន្ត​ជាប់​ក្រសួង​កិច្ចការនារី​ពាក់​ព័ន្ធ​មាន​វិជ្ជមាន​កូ​វីដ

បានផុស

នៅ

ភ្នំ​ពេ​ញ ៖ មន្ត្រី​សុខាភិបាល​បាន​សហ​ការ​ជាមួយ​អាជ្ញាធរ​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ បាន​ចុះ​ទៅ​យក​សំណាក​ពី​បុគ្គលិក​ជាង​ជួសជុល​រថយន្ត​ចំនួន​២២​នាក់​ សង្ស័យ​មាន​វិជ្ជមាន​កូ​វីដ​១៩​ ខណៈ​ដែលមាន​ជនជាតិ​ចិន​ម្នាក់​ដែល​ធ្លាប់​រស់នៅ​យានដ្ឋាន​នេះហើយ​បានធ្វើ​ដំណើរ​ទៅ​កំពង់សោម​មាន​វិជ្ជមាន​កូ​វីដ​១៩​។

យោងតាម​ប្រសាសន៍​លោក អ៊ុ ហឿង ចៅសង្កាត់​ស្ទឹងមានជ័យ​ទី​៣​បាន​ប្រាប់​កម្ពុ​ជាថ្មី​ថា នៅ​រសៀល​ថ្ងៃទី​១០​ខែមីនា​នេះ​ ក្រុមគ្រូពេទ្យ​បាន​ចុះមក​យក​សំណាក​ពី​បុគ្គលិក​និង​ជាង​ជួសជុល​រថយន្ត​នៅ​យានដ្ឋាន​មួយកន្លែង​ជាប់​ក្រសួង​កិច្ចការ​នារី​ផ្លូវ​ទ្រុងមាន់​ភូមិ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹងមានជ័យ​៣​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​ ចំនួន​២២​នាក់​សង្ស័យ​ពាក់​ព័ន្ធ​អ្នកជំងឺ​កូ​វីដ​១៩ ​ខ​ណៈ​ដែលមាន​ជនជាតិ​ចិន​ម្នាក់​ធ្លាប់​រស់​នៅ​ក្នុង​យានដ្ឋាន​ខាងលើ​មាន​ផ្ទុក​ជំងឺ​កូ​វិដ​១៩​នៅពេល​ទៅដល់​ខេត្ត​ព្រះសីហនុ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ចៅសង្កាត់​បាន​បញ្ជាក់​ថា ​ក្នុង​ចំនួន​មនុស្ស​ទាំង​២២​នាក់​ខាងលើ​មាន​ស្រី​៩​នាក់​។ ​យានដ្ឋាន​នេះ​មាន​យីហោ​(​មជ្ឈមណ្ឌល​ថែទាំ​រថយន្ត​JK)​ដែលមាន​ម្ចាស់​ឈ្មោះ ឆុង ចុង ភេទ​ប្រុស​អាយុ ៤៥​ឆ្នាំមាន​ទីលំនៅ​ស្នាក់នៅ​បុរី​អូ​គី​ដេ ផ្លូវ​២០០៤ សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។

ក្នុង​នោះ​អ្នករស់នៅ​ក្នុង​យានដ្ឋាន​ខាងលើ​មិន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​យានដ្ឋាន​រង់ចាំ​លទ្ធផល​ពិនិត្យ​សំណាក​ដែល​ចេញ​ដោយ​មន្ទីរពិសោធន៍​៕

ដោយ ៖ ន​រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម