Connect with us

ព័ត៌មានជាតិ

អគ្គរាជទូតអង់គ្លេស កោតសរសើរកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិមនុស្ស

បានផុស

នៅ

លោក ដូមីនិក វីលៀម (Dominic Williams) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរយ៉ាងខ្លាំងចំពោះកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការងារលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស។

ការវាយតម្លៃនេះធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង លោក ដូមីនិក វីលៀម និងលោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីថ្ងៃទី​១០ ខែ តុលា ឆ្នាំ ២០២៤ ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងស្ថាប័នទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលជំនួប​នេះ បានឱ្យដឹងថា លោក ដូមីនិក វីលៀម បានកោតសរសើរយ៉ាងខ្លាំងចំពោះ គ.ស.ម.ក. ក្នុង កិច្ចខិតខំប្រឹងប្រែងក្នុងការងារលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស និងបានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលមានភាពឈានមុខលើវេទិការអន្តរជាតិក្នុងវិស័យសិទ្ធិមនុស្ស តាមរយៈវត្តមានរបស់ OHCHR និងអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

លោក ដូមីនិក វីលៀម ក៏បានលើកឡើងអំពីវិស័យមួយចំនួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងស្ថានទូតប្រទេសអង់គ្លេស ដូចជាការអភិវឌ្ឍផ្នែកសង្គមកិច្ច និងសេដ្ឋកិច្ច ការអនុវត្តអនុសាសន៍ការពិនិត្យឡើងវិញជាសកល តាមកាលកំណត់ ជុំទី៤ សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ព្រមទាំងលំហនៃសិទ្ធិពលរដ្ឋ និងនយោបាយ ក៏ដូច ជាសេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន។ ភាគីអង់គ្លេស ក៏បានលើកឡើងពីករណីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា ដែលជាអតីតអ្នកសារព័ត៌មានផងដែរ។

ក្នុងឱកាសនោះ លោក កែវ រ៉េមី បានគូសបញ្ជាក់អំពីឆន្ទៈយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស តាមរយៈការផ្តល់សច្ចាប័ន និងការទទួលយកសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន៨ ក្នុងចំណោម៩។
លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងផងដែរអំពីតួនាទីសំខាន់ៗរបស់ គ.ស.ម.ក. ក្នុង ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សដូចជា ការរៀបចំសរសេរ និងការការពាររបាយការណ៍សិទ្ធិមនុស្សសម្រាប់ដាក់ជូនអង្គការសហប្រជាជាតិ ការចុះត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សជាប្រចាំនៅកន្លែង ឃុំឃាំង ការចុះអប់រំនិងផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ការទទួលពាក្យបណ្តឹង ការចុះស៊ើបអង្កេត និងការដោះស្រាយពាក្យបណ្តឹង ការជួយដល់កុមារតាមម្ដាយនៅមន្ទីរឃុំឃាំង និងការងារសប្បុរសធម៌ផ្សេងៗ។
បន្ថែមពីនេះ គ.ស.ម.ក. បានផ្តល់ជំនួយផ្នែកច្បាប់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះដូចជាជនក្រីក្រ ស្ត្រី កុមារ ជនមានពិការភាព និងជនជាប់ឃុំដែលគ្មានមេធាវីជាដើម។

លោកទេសរដ្ឋមន្ត្រី ក៏បានពន្យល់អំពីការចាប់ខ្លួនបុគ្គលមួយចំនួនដែលជាមេក្លោង ក្នុងការប្រឆាំងនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ករណីធ្វើកុបកម្ម ឆ្នាំ២០១៣ នៅកម្ពុជា និងករណីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា។ ប៉ុន្តែការពន្យល់ពីការចាប់ខ្លួនរបស់លោក ម៉ិច ដារ៉ា បែបណានោះ ពុំត្រូវបានលើក​ឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាននោះទេ។

គួរជម្រាបថា ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ នាឆ្នាំ ២០២៤នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំកម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តបាត់ដំបង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ក្រុមហ៊ុនមេរបស់ TikTok បញ្ឈប់​បុគ្គលិករាប់រយ​នាក់​នៅម៉ាឡេស៊ី ដោយ​ប្រើ AI ជំនួសការងារ

ព័ត៌មានអន្ដរជាតិ២១ នាទី មុន

មេទ័ព​អ៊ុយក្រែន​ថា រុស្ស៊ី​ចល័ត​ទ័ព​​៥០០០០​នាក់​ទៅ​សមរភូមិ​ Kursk​

ព័ត៌មានជាតិ២៥ នាទី មុន

ទូកង​វែងជាងគេក្នុងខេត្ត​បាត់ដំបង​ប្រវែងជាង ៣០ ម៉ែត្រ រំកិលចុះស្ទឹងសង្កែ​ ត្រៀមប្រកួតប៉ុន្មានថ្ងៃទៀត​នេះ

ជីវិតកម្សាន្ដ៣៧ នាទី មុន

អត់ខ្វល់គេរិះគន់​​ HyunA និង Yong Junhyung ​រៀប​មង្គល​ការ​​ថ្ងៃ​នេះតែម្ដង

ព័ត៌មានជាតិ៣៩ នាទី មុន

សម្ដេចតេជោ ថា រដ្ឋាភិបាលអាណត្តិទី៧ កំពុងដឹកនាំកម្ពុជាឆ្ពោះទៅសម្រេចគោលដៅជាប្រទេសអភិវឌ្ឍន៍ ឆ្នាំ២០៥០  

Sokha Hotels

ព័ត៌មានពេញនិយម