Connect with us

ព័ត៌មានជាតិ

ពិធី​សំណេះសំណាល បំពាក់​ឋានន្តរសក្ដិ និង​គ្រឿងឥស្សរិយយស​ ជូន​យោធិន​ចូលនិវត្តន៍ ឆ្នាំ​២០២៤

បានផុស

នៅ

ក្រចេះ​ ៖ នា​ព្រឹក​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២៤ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រចេះ បានធ្វើ​ពិធី សំណេះសំណាល បំពាក់​ឋានន្តរ​ស​ក្កិ និង​គ្រឿង​ឥស្សរិយ​ស ជូន​យោធិន​ចូលនិវត្តន៍ ឆ្នាំ​២០២៤ ក្រោម​អធិបតីភាព លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ណៃ តឹង​ឡឹង មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រចេះ និង​ជា​មេបញ្ជាការរង​យោធភូមិភាគ​ទី ២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ពិធី​សំណេះសំណាល និង​បំពាក់​ឋានន្តរសក្ដិ ជូន​យោធិន​ចូលនិវត្តន៍​ឆ្នាំ​២០២៤ នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រចេះ នាពេលនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ណៃ តឹង​ឡឹង បាន​មានប្រសាសន៍ថា យោធិន​បាន​ចូលនិវត្តន៍​នៅពេលនេះ គឺជា​អ្នកចូលរួម​ធ្វើ​ពលិកម្ម​យ៉ាង​ធំធេង​ក្នុង​ការរំដោះ​ប្រទេសជាតិ​បាន​ផ្ដួល​រលំ​ទប់ស្កាត់​របប​ប្រល័យពូជសាសន៍​ប៉ុលពត និង​ចូលរួម​យ៉ាងសកម្ម​នឹង​ចលនា​បង្រួបបង្រួម​ជាតិ​តាមរយៈ​នយោបាយ ឈ្នះ ឈ្នះ នាំមក​នូវ​សុខសន្តិភាព​ឯកភាព​ជាតិ​ពេញលេញ ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ នាំ​ឲ្យ​ប្រទេសជាតិ មាន​សន្តិភាព រហូតមកដល់​សព្វថ្ងៃ​នេះ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បាន​បញ្ជាក់ថា ការបំពាក់​ឋានន្តរសក្ដិ​ជូន​យោធិន​សោធន​និវត្តន៍​នៅពេលនេះ គឺជា​ការបំពាក់​ឋានន្តរសក្ដិ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​យោធិន​សោធន​និវត្តន៍ ត្រូវបាន​តម្លើង​ឋានន្ដរសក្តិ​មួយ​ថ្នាក់​បន្ថែមទៀត។ គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល បាន​គិតគូរ​យកចិត្ត​ទុកដាក់​ចំពោះ​យោធិន​យើង​គ្រប់ពេលវេលា តាមរយៈ​ការដំឡើង​ប្រាក់បៀវត្ស ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ ទោះបី​ពេល​កំពុង​បំពេញភារកិច្ច ពេល​ចូលនិវត្តន៍​ ឬ​ ក្រោយ​ចូលនិវត្តន៍​ហើយក៏​ដោយ ក៏​រដ្ឋាភិបាល​មិនអាច​បំភ្លេចបាន​ឡើយ​ចំពោះ​បងប្អូន​ជា​យោធិន​ចូល​សោធន​និវត្តន៍ ដែល​បាន​រួម​ចំណែក​ធ្វើ​ពលិកម្ម​យ៉ាង​ធំធេង​ក្នុង​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ណៃ តឹង​ឡឹង បាន​សំណូមពរ ដល់​បងប្អូន ត្រូវ​ចូល​សោធន​និវត្តន៍​ទាំងអស់ ពេលទៅដល់​មូលដ្ឋាន​វិញ ត្រូវ​ចុះឈ្មោះ​ចូល​ជា​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុជា ដើម្បី​ទទួលបាន​ការមើល​ថែទាំ ​ពី​អតីត​យុទ្ធជន​កម្ពុជា នៅតាម​មូលដ្ឋាន​ខេត្ត ក្រុង ស្រុក ដែល​បងប្អូន​បានរស់នៅ។

ក្នុង​ពិធី​សំណេះសំណាល​នាពេលនោះ យោធិន ត្រូវ​ចូលនិវត្តន៍ មាន​ចំនួន ២៨​នាក់ បានទទួល​កាដូ​អនុស្សាវរីយ៍ ពីស​ម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត តាមរយៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ណៃ តឹង​ឡឹង ដែល​ក្នុង​មួយ​នាក់​ម្នាក់ៗ វត្ថុ​អនុស្សាវរីយ៍ និង​ទទួលបាន​ថវិកា​ពីរ​សែន​រៀល​ផង​ដែរ៕

ដោយ ៖ ប្រុ​ញ វិធិ​ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ត្រាំ គំរាម​​ដាក់ទណ្ឌកម្មរុស្ស៊ី និង​ប្រទេស​ពាក់ព័ន្ធ ​ឱ្យធ្ងន់ធ្ងរ ​បើមិនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

ព័ត៌មានជាតិ៨ នាទីutes មុន

មជ្ឈមណ្ឌលAWA ព្រលែងក្រពើភ្នំចូលបឹងធម្មជាតិជាង៧០ក្បាលក្នុងរយៈពេល២ឆ្នាំ

ព័ត៌មានជាតិ១១ នាទីutes មុន

ក្រសួងការងារ ប្រកាសដាក់ឱ្យប្រើប្រាស់បញ្ជរសេវាសាធារណៈចល័តដើម្បីឱ្យប្រជាជនងាយស្រួលស្វែងរកការងារធ្វើ

ជីវិតកម្សាន្ដ១៣ នាទីutes មុន

តារាសម្តែងជើងចាស់ អុឹម ផល្លា សម្តែងការដឹងគុណដល់ប្រមុខដឹកនាំកម្ពុជា ដែលគិតគូរដល់ខ្លួន ខណៈកំ​ពុងខ្វះខាត

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

EU នឹងផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ ៣៦​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន ក្នុង​ឆ្នាំ​២០២៥

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម