Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី អំពាវនាវឱ្យឈប់ជេរគ្នារឿងMGI ជៀសវាងបែកអូរហូរជាស្ទឹង ទង្គិចដល់រឿងជាតិនិយម

បានផុស

នៅ

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ លោក តាន់ ហ្សង់ហ្វ្រង់ស័រ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ បញ្ឈប់ការជជែកវែកញែក ជេរគ្នាជាមួយភាគីថៃ ជុំវិញរឿងរ៉ាវ Miss Grand international ដែលកំពុងតែកើតរឿងរ៉ាវចម្រូងចម្រាសនាមួយរយៈពេលចុងក្រោយនេះលើបណ្ដាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អំពាវនាវដូច្នេះ បន្ទាប់ពីអ្នកសារព័ត៌មានបានចោទសួរនៅក្នុងសន្និសីទសារព័ត៌មានថា នៅក្នុងជំនួបរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ តើមានបានលើករឿងរ៉ាវចម្រូងចម្រាសពាក់ព័ន្ធនឹង Miss Grand ដែលកំពុងកក្រើកបណ្តាញសង្គមដែរឬទេ?

ក្នុងសន្និសីទសារព័ត៌មាន លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានអះអាងថា នៅក្នុងជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ​ក្រៅកិច្ចប្រជុំកំពូលអាស៊ានដែលឡាវធ្វើជាម្ចាស់ផ្ទះ ថ្នាក់ដឹកនាំកម្ពុជា និងថៃមិនបានជជែកពិភាក្សាអំពីករណីវិវាទរឿងMGI នេះឡើយ។ តាមលោករដ្ឋមន្ត្រីប្រតិភូ ថ្នាក់ដឹកនាំទាំងពីរមិនជជែកពិភាក្សាអំពីវិវាទនេះ តែមិនមែនមានន័យថា ថ្នាក់ដឹកនាំមិនដឹងពីរឿងជម្លោះក្រុមហ៊ុនឯកជន និងអ្នកគាំទ្រនេះឡើយ។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ សង្កត់ធ្ងន់ដូច្នេះ៖ [ ខ្ញុំហ៊ានអះអាងនៅទីនេះថា ប្រមុខរដ្ឋាភិបាលទាំងពីរមិនបានយករឿងនេះមកជជែកនោះទេ តែមិនមែនបានន័យថាថ្នាក់ដឹកនាំទាំងពីរលោកមិនបានដឹងពីបញ្ហាដែលកំពុងផ្ទះនៅលើហ្វេសប៊ុកនោះទេ។ ]

ស្របពេលដែលជម្លោះរឿងMGI កំពុងតែផ្ទុះលើបណ្ដាញសង្គម លោកមន្ត្រីជាន់ខ្ពស់ បានលើកឡើងថា បណ្ដាញសង្គមគឺជាទីកន្លែងដែលសង្គ្រាមពាក្យសម្ដីកើតឡើងលឿនរហ័សជាទីបំផុត។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអំពាវនាវឱ្យប្រើទឡ្ហីករណ៍ និងការពន្យល់បំភ្លឺបែបស្ងប់ស្ងាត់ ជាជាងការប្រើពាក្យសម្ដីអសុរស​ ជេរគ្នា នាំឱ្យរឿងរបស់ក្រុមហ៊ុនឯកជន នាំឱ្យបែកជាអូរហូរជាស្ទឹងយូរថ្ងៃតទៅទៀត បើភាគីណាមួយយករឿងជាតិនិយម មកជជែកកាន់តែជ្រៅ។

តាមលោក តាន់ ហ្សង់ហ្វ្រង់ស័រ ភាគីកម្ពុជា ថៃ ជៀសវាងការជេរគ្នាទៅវិញទៅមក ត្បិតប្រទេសទាំងពីរ ជាប្រទេសដែលមានភូមិផងរបងជាប់គ្នា ដែលត្រូវរួមរស់ជាមួយគ្នារហូតដល់ផែនដីរលាយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​ចំនួន​អ្នក​​​​ស្លាប់​ក្នុងគ្រោះរញ្ជួយដីនៅមីយ៉ាន់ម៉ា​កើនលើស​៣៣០០​នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំសិស្សានុសិស្សខិតខំសិក្សារៀនសូត្រ ចៀសឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីជាក្តីសង្ឃឹមរបស់ប្រទេសជាតិ

ពលករខ្មែរ
ព័ត៌មានជាតិ២ ម៉ោង មុន

ពលករខ្មែរសប្បាយរីករាយដែលបានមកលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំតាមច្រកព្រំដែន ដោយពុំមានការបង់ប្រាក់សេវា ចេញ-ចូល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ជនជាតិ​រ៉ូហ៊ីងយ៉ា១៨ម៉ឺនាក់ដែល​ភៀសខ្លួនទៅបង់ក្លាដែស​ទំនង​អា​ចធ្វើមាតុភូមិនិវត្តន៍ឆាប់ៗ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការ​ប្រយុទ្ធ​គ្នានៅ​មីយ៉ាន់​ម៉ា​​នៅតែបន្ត ទោះភាគី​​ជម្លោះ​ប្រកាស​បទឈប់​បាញ់​​រៀងខ្លួន​

Sokha Hotels

ព័ត៌មានពេញនិយម