ព័ត៌មានជាតិ
និស្សិតច្បាប់សាកលវិទ្យាល័យជាតិគ្រប់គ្រង ជាប់លេខ៤ ក្នុងការប្រកួតប្រជែងកម្មវិធីតុលាការប្រឌិដ្ឋស្តីពីសិទ្ធមនុស្សពិភពលោក
ក្រុមនិសិ្សតរបស់កម្មវិធីអន្តរជាតិផ្នែកនីតិសាស្ត្រ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM iLAW) ដែលចូលរួមប្រកួតប្រជែងក្នុងកម្មវិធីតុលាការប្រឌិដ្ឋស្តីពីសិទ្ធមនុស្សពិភពលោក Nelson Mandela លើកទី១៦ ទទួលបានចំណាត់ថ្នាក់លេខ៤ លើវិញ្ញាសារសេចក្តីថ្លែងការជាលាយល័ក្ខអក្សរក្នុងចំណោមក្រុមចំនួន៩២ មកពីទូទាំងពិភពលោក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន NUM iLaw នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។
កម្មវិធីនេះរៀបចំដោយ Center for Human Rights, Faculty of Law, University of Pretoria, Academy on Human Rights and Humanitarian Law, American University, Washington College of Law, The Commonwealth Secretariat និង University Nations Human Rights Council Branch (HRCB) at the Office of the High Commissioner for Human Rights (OHCHR) ដដែលប្រាព្វនៅវិមានសហប្រជាជាតិ ទីក្រុងហ្សឺណែវ ប្រទេសស្វីសជារៀងរាល់ឆ្នាំ។
ចំពោះលទ្ធផលនិស្សិតច្បាប់ NUM ilaw ជាប់ចំណាត់ថ្នាក់លេខ៤ លើវិញ្ញាសារសេចក្តីថ្លែងការជាលាយល័ក្ខអក្សរក្នុងចំណោមក្រុមចំនួន៩២ មកពីទូទាំងពិភពលោក ក្នុងនោះមានសាកលវិទ្យាល័យមកពីតំបន់ផ្សេងៗគ្នាចំនួន៥ គឺ អាហ្រ្វិក អឺរ៉ុបកណ្តាល អាស៊ី អាមេរិកខាងត្បូង និងអឺរ៉ុបខាងលិច។ សមិទ្ធផលគួរឱ្យកត់សម្គាល់នេះ គឺប្រទេសកម្ពុជាបានឈរលើលេខរៀងខ្ពស់បំផុតនៅក្នុងបណ្តាវិទ្យាល័យនៅទ្វីបអាស៊ីទាំងមូល។
សូមបញ្ជាក់ថា សមាសភាពក្រុមរួមមាន លោកស្រី ស៊ីន សុរម្យនា ជាគ្រូបង្វឹក និស្សិត ស៊ីន សុបញ្ញា(ឆ្នាំទី៤) និងនិស្សិត ពេជ្រ សុវណ្ណថារ័ត្ន (ឆ្នាំទី៤) ជាទីប្រឹក្សា។ ព្រមទាំងសមាជិកក្រុម ដូចជា និស្សិត រតនា សគន្ធធីតា(ឆ្នាំទី២) និស្សិត រ៉ាយា ស្សាលីស្សា(ឆ្នាំទី២) និស្សិត សារិន កូរ៉ាល(ឆ្នាំទី១) និស្សិត មាគ មុនីនាថ(ឆ្នាំទី១)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?