Connect with us

ព័ត៌មានជាតិ

ថ្ងៃទី ១-២ ខែវិច្ឆិកា ខេត្តតាកែវរៀបចំប្រណាំងទូក​នៅ​បឹងតាកែវ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក

បានផុស

នៅ

ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែនាពេលខាងមុខនេះ រដ្ឋបាលខេត្តតាកែវ បាន​សម្រេចយកថ្ងៃទី ១-២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ។ នេះបើតាមខ្លឹមសារនៃកិច្ចប្រជុំផ្សព្វផ្សាយរបស់គណៈកម្មការនិងអនុ​គណៈកម្មការរៀបចំពីធីប្រណាំងទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ នៃរដ្ឋបាលខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ​២០២៤​ម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកិច្ចប្រជុំនេះ លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវជាមួយគណៈកម្មការ និងអនុគណៈកម្មការ បានសម្រេចយកថ្ងៃទី ១-២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីរៀបចំពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែនៅបឹងតាកែវ ស្ថិតនៅភូមិ១ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

បើតាម​គណៈកម្មការ​រៀបចំ ទូកដែលត្រៀមចូលរួមប្រណាំងមានចំនួន ៤៧ ទូក ដែលមកពីបណ្ដាស្រុកក្រុងទាំង១០ ចំនួន២០ទូក និងតាមបណ្ដាមន្ទីរ អង្គភាពជុំវិញខេត្តចូលរួមប្រឡងប្រណាំងផងដែរ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទី មុន

ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបឆ្នាំ២០២៥ នឹងធ្វើឡើងអំឡុងខែសីហាឡើងវិញ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច គុយ សុផល ត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការរៀបចំបុណ្យជាតិ-អន្តរជាតិ ជំនួសសម្ដេច គង់ សំអុល

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្រីលង្កាបិតសាលាខណៈទឹកជំនន់វាយលុកស្ទើរពេញប្រទេស

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះអង្គម្ចាស់ ប្រេសិតពិសេសនៃអនុសញ្ញាហាមប្រើមីនប្រឆាំងមនុស្ស នឹងចូលរួមកិច្ចប្រជុំ«មីន»ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រោយ​​គ្រោះ​រាំង​ស្ងួត​ដ៏អាក្រក់បំផុតមិនធ្លាប់មាន ប្រេស៊ី​ល​ជួបព្យុះ​ផង​ ជន់លិច​ផង និង​ភ្លៀង​ដ៏សែន​ខ្លាំង​

Sokha Hotels

ព័ត៌មានពេញនិយម