ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់វាលស្បូវ ចុះកាយចង្អូរកុំឲ្យទឹកដក់លើផ្លូវ
ដោយសារតែភ្លៀងធ្លាក់ផ្ទួនៗធ្វើឲ្យទឹកដក់ផ្លូវនិងបង្កឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ អាជ្ញាធរសង្កាត់វាលស្បូវ បានចុះកាយប្រឡាយបង្ហូទឹកតាមបណ្តាទីតាំងដែលលិច។
លោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវបានឲ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ផ្ទួនៗគ្នារាល់ថ្ងៃបង្កឲ្យលិចភូមិពិសេសលិចផ្លូវសម្រាប់ធ្វើដំណើរ ទើបលោកស្រីបានដឹកនាំកម្លាំងចុះកាយប្រឡាយបង្ហូទឹក កុំឲ្យទឹកដក់លើផ្លូវដែលងាយនិងបាក់ស្រុត។
លោកស្រីចៅសង្កាត់វាលស្បូវបានបន្តថា ទីតាំងដែលលិចមួយចំនួនត្រូវដាក់ម៉ាសុីនបូមទឹកចេញ ព្រោះទឹកច្រើនពេកហើយទីតាំងដែលទឹកដក់លើផ្លូវគឺត្រូវជីកចង្អូរ ដើម្បីបង្ហូទឹកចេញ។ ក្នុងនោះតំបន់ដែលរងការលិចលង់ជ្រៅជាងគេលោក ស្រីចៅសង្កាត់បាននាំយកអំណោយទៅផ្តល់ជូនដើម្បីជាការដោះទាល់បានខ្លះៗ។
គួរបញ្ជាក់ថាសង្កាត់វាលស្បូវស្ថិតក្នុងខណ្ឌច្បារអំពៅរាជធានីភ្នំពេញជាប់ដងទន្លេមេគង្គក្រោម៕នរា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»