Connect with us

ព័ត៌មានជាតិ

ភ្លៀងធ្លាក់ជាប់គ្នាផ្ទួនៗ អាជ្ញាធរដាក់គ្រឿងចក្រកាយស្តារប្រឡាយ រំដោះទឹកចេញ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​តុលា ឆ្នាំ ២០២៤ អាជ្ញាធរ​បាន​ដាក់​គ្រឿងចក្រ​កាយ​ស្តារ​ប្រឡាយ​មេ​មួយ​ខ្សែ ដើម្បី​រំដោះ​ទឹក​ចេញពី​មូលដ្ឋាន ក្រោយ​ភ្លៀង​ធ្លាក់​មក​ផ្ទួនៗ ធ្វើ​ឲ្យ​តំបន់​មួយ​ចំនួន​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ជន់​លិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរ​សង្កាត់​សំរោងក្រោម បាន​ឲ្យ​ដឹង​ថា ប្រឡាយ​ខាង​លើ​ឆ្លង​កាត់​ពី​មូលដ្ឋាន​សង្កាត់​ចោមចៅ​ទី ៣ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​ព្រែក​ព្នៅ។

អាជ្ញាធរ​បាន​បន្ត​ថា ដោយ​ឃើញ​ថា​ប្រឡាយ​ខាង​លើ​ពោរពេញ​ទៅ​ដោយ​ស្មៅ​ដុះ​ពាសពេញ​លើ​ផ្ទៃ​ទឹក ធ្វើ​ឲ្យ​ចរន្តទឹក​ហូរ​យឺត ពេល​ភ្លៀង​មក​បង្ក​គ្រោះធម្មជាតិ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង ប៉ះពាល់​ដល់​ផ្ទះ​ប្រជាពលរដ្ឋ និង​ដង​ផ្លូវ​មួយ​ចំនួន ទើប​លោក​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជា​ឲ្យ​ដាក់​គ្រឿងចក្រ​កាយ​ស្តារ​យក​ស្មៅ​ចេញ​ពី​មូលដ្ឋាន​សង្កាត់​ចោមចៅ​ទី ៣ និង​សង្កាត់​សំរោងក្រោម ដើម្បី​ឲ្យ​ប្រព័ន្ធ​ទឹក​ហូរ​បាន​លឿន ឆ្ពោះ​ទៅ​បឹង​តា​មោក ក្នុង​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៧ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៨ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម