Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ បានឃាត់ទូកនេសាទត្រីខុសច្បាប់របស់ជនជាតិវៀតណាម ១គ្រឿង

បានផុស

នៅ

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៨:១៥នាទី លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្វាយជ្រំ បានដឹកនាំកម្លាំង ល្បាតចល័ត ពិនិត្យមើលក្នុងភូមិសាស្ត្រ ត្រង់ចំណុច ព្រែកនៀល ស្ថិតនៅភូមិ បាយ៉ាប ឃុំ បាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ស្រាប់តែប្រទះឃើញទូកនេសាទមួយគ្រឿងកំពុងធ្វើសកម្មភាពនេសាទត្រីមួយគ្រឿង។​ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានឲ្យដឹងថា ក្នុងនោះដែរសមត្ថកិច្ចបានធ្វើការឃាត់ទូកនេសាទត្រីខុសច្បាប់ខាងលើរបស់ជនជាតិវៀតណាម ចំនួនមួយគ្រឿងដោយមានការសហការពីលោកនាយនាយរងប៉ុស្តិ៍នគបាលបាសាក់ លោកនាយនាយរងប៉ុស្តិ៍នគបាលច្រកទ្វារតំបន់ព្រំដែនស្រែបារាំង​លោក លោកស្រី ខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង។

ប្រភពបានបន្ត ជាលទ្ធផលសមត្ថកិច្ចបានបង្រ្កាបបានរួមមានសម្ភារៈដូចជា ទូកស្មាច់ប្រវែង ៥.០៩ម៉ែត០១គ្រឿង ម៉ាស៊ីន ១៣សេស ០១គ្រឿង អាគុយ ១២០អំពែ ០១គ្រឿង និងឧបករណ៍នេសាទខុសច្បាប់(ឆក់ត្រជាក់) ចំណែក ជនសង្ស័យបានជិះទូកផ្សេងគេចខ្លួនពីកន្លែងកើតហេតុ។ ហើយបច្ចុប្បន្នវត្ថុតាងត្រូវបានខណ្ឌរដ្ឋបាលជលផលខេត្តយកទៅរក្សាទុក៕

ដោយ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម