Connect with us

ព័ត៌មានជាតិ

តាក់ស៊ី​៣គ្រឿង គេច​ពី​គោលដៅ​ត្រួត​ពិនិត្យ​ ត្រូវ​សមត្ថកិច្ច​ឃាត់​តៃកុង​ចាត់​វិធាន​ការ​ គ្មាន​ការលើកលែង

បានផុស

នៅ

តាក់ស៊ី៣គ្រឿង បើក​ព្យាយាម​គេច​ពី​គោលដៅ​សមត្ថកិច្ច​ត្រួតពិនិត្យ ដោយ​វាង​ទៅតាម​ផ្លូវ​ល្បឿន​លឿន ត្រូវ​បាន​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​កំពង់សីលា​ឃាត់​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​វិធានការ​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចស្រុក​កំពង់សីលា​ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី ១០ ខែមីនា ឆ្នាំ​២០២១ កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក​កំពង់សីលា​ឃាត់​ខ្លួន​តៃកុង​ឡាន​តាក់ស៊ី​៣នាក់ ដោយទី១​ឈ្មោះ កុ​ច វ៉ាន់​ណាក់ ភេទ​ប្រុស អាយុ ២៧​ឆ្នាំ បើកបរ​រថយន្ដ​ម៉ាក​ស៊ីណា ព​ណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BF -6375 គោលដៅ​ពី​ខេត្ត​ព្រះសីហនុ​ឆ្ពោះទៅ​ភ្នំពេញ មាន​ដឹក​មនុស្ស​ម្នាក់​ ភេទ​ប្រុស (​ខ្មែរ​) និង​ឥ​វ៉ាន់​មាន​គ្រឿង​សមុទ្រ ៦​កេះ​។ បាន​បើកបរ​វាង​តាមផ្លូវ​ល្បឿន ពេលនោះ​ក៏ត្រូវ​បាន​សមត្ថកិច្ច​ឃើញ​ក៏​ឃាត់​តែម្ដង ដោយឡែក​អ្នក​រួម​ដំណើរ​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ត្រឡប់​ទៅវិញ។

២.​ឈ្មោះ ចាន់ គឹម​ហ៊ាន ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ បើកបរ​រថយន្ដ​ស្ដា​រិច ព​ណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2BC -8943 ដឹក​មនុស្ស​ចំនួន ៣​នាក់ ស្រី ០១​នាក់ ប្រុស ០២​នាក់ (​ខ្មែរ​) និង​ឥ​វ៉ាន់​មាន អង្ករ​កន្លះ​បាវ ប្រហុក​ដាក់​ថង់​ខ្មៅ​មួយកញ្ចប់​។ បាន​បើកបរ​វាង​តាមផ្លូវ​ល្បឿន ពេលនោះ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃើញ​ក៏​ឃាត់​តែម្ដង ដោយឡែក​អ្នករួមដំណើរ​ត្រូវបាន​សមត្ថកិច្ច​ឱ្យ​ត្រឡប់​ទៅវិញ​។

៣. ឈ្មោះ ហួត សុផារ៉ា ភេទ​ប្រុស អាយុ ៤០​ឆ្នាំ បើកបរ​រថយន្ដ​ម៉ាក​ហាយ​លេន​ដឺ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AP-2002 គោលដៅ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ ដឹក​មនុស្ស​ពីរ​នាក់​ប្ដី​ប្រពន្ធ (​ខ្មែរ​) និង​ឥ​វ៉ាន់​មាន ឆ្នាំងបាយ​អគ្គិសនី ២​គ្រឿង ទូរទស្សន៍ ១​គ្រឿង ម៉ាក​សាប ។ បាន​បើកបរ​វាង​តាមផ្លូវ​ល្បឿន​លឿន ពេលនោះ​ក៏ត្រូវ​បាន​សមត្ថកិច្ច​ឃើញ​ក៏​ឃាត់​តែម្ដង ដោយឡែក​អ្នករួមដំណើរ​ត្រូវបាន​សមត្ថកិច្ច​ឱ្យ​ត្រឡប់​ទៅវិញ​។​

​រថយន្ដ​ទាំង​០៣​ខាងលើនេះ ត្រូវបាន​ឃាត់​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សីលា ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​វិធានការ​ច្បាប់​។​

​ចំពោះ​ជន​ដែល​ប៉ុនប៉ង និង​បំផ្លាញ​សុខភាព​សាធារណៈ​របស់​ជាតិ យើង​ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​ម៉ឺងម៉ាត់​បំផុត និង​គ្មាន​ការលើកលែង​ឡើយ​។

សូម​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់រាជ​រដ្ឋាភិបាល និង​ការអំពាវនាវ​របស់​អា​ជ្ញា​ធរ​ខេត្ត ដើម្បី​ចូលរួម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​៕

កែសម្រួល​ដោយ ៖ នាគព័ន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ត្រាំ
ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ត្រាំ គ្រោងប្រកាសពន្ធសងសឹក លើប្រទេសដាក់ពន្ធលើទំនិញអាមេរិក

សេដ្ឋកិច្ច២០ នាទីutes មុន

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងទាក់ទាញការតភ្ជាប់ជើងហោះហើរត្រង់ឆ្លងទ្វីប កាន់តែច្រើន

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានជាតិ៣២ នាទីutes មុន

ឆ្នាំ ២០២៤ អត្រារៀបអាពាហ៍ពិពាហ៍លើក្មេងស្រីមុនអាយុ ១៨ ឆ្នាំ មានជាង ១៤%

វប្បធម៌ ជំនឿ៣៥ នាទីutes មុន

ក្រសួងវប្បធម៌ ស្នើឱ្យមានការយល់ដឹងច្បាស់ពី ថ្ងៃ១៤ កុម្ភៈ និងប្រើប្រាស់ឱ្យស្របតាមប្រពៃណីខ្មែរ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

សន្តិសុខសង្គម២០ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

Sokha Hotels

ព័ត៌មានពេញនិយម