ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀង ជំរុញដល់កសិករបង្ក បង្កើនផលឡើងវិញ
អភិបាលខេត្តស្វាយរៀង បានចែកពូជស្រូវដល់ពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ចំនួន៥០គ្រួសារ នៅភូមិធ្លកថ្មី ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងបានជំរុញឲ្យប្រើប្រាស់ពូជបង្កបង្កើនផលចំទិសដៅ ដើម្បីជាទុន ក្នុងរបរកសិកម្មតទៅមុខទៀត។
នៅក្នុងពិធីចែកពូជស្រូវ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់គ្រប់ពេលវេលានូវសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

លោកបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងការសោកស្ដាយចំពោះការបាត់បង់ ខូចខាតផលដំណាំ សត្វពាហនៈជាមួយប្រជាកសិករ ដែលទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង នាពេលកន្លងមក ជាពិសេសនៅភូមិធ្លកថ្មី ស្រុក កំពង់រោទិ៍ តែម្ដង។
លោក បានជំរុញដល់ប្រជាកសិករ ដែលទទួលបានស្រូវពូជ ត្រូវយកទៅប្រើប្រាស់បង្កបង្កើនផលឲ្យ ចំទិសដៅ ដើម្បីជាទុនក្នុងរបរកសិកម្មតទៅមុខទៀត ។
សូមបញ្ជាក់ថា ស្រូវពូជ ដែលផ្ដល់ជូន ដោយក្នុងមួយគ្រួសារ ទទួលបានពូជស្រូវស្រាល ក្រអូប មិនប្រកាន់ រដូវ ចំនួន ១០០គីឡូក្រាម៕
អត្ថបទ ៖ គឹមសេង


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៥ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ