ព័ត៌មានជាតិ
កម្ពុជាចុះកិច្ចព្រមពៀង ជាមួយមជ្ឈមណ្ឌលកោងកាងអន្តរជាតិ លើកកម្ពស់ការយល់ដឹងប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង
អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានចុះកិច្ចព្រមពៀងសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌលកោងកាងអន្តរជាតិ សំដៅលើកកម្ពស់ការយល់ដឹងសាធារណៈអំពីសារសំខាន់នៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង។

តាមរយៈកិច្ចព្រមពៀងសហប្រតិបត្តិការនេះធ្វើឡើង ដោយផ្តោតលើការពង្រឹងកិច្ចសហការ ការផ្លាស់ប្តូរបទពិសោធន៍ និងការស្តារព្រៃកោងកាង ក៏ដូចជាការលើកកម្ពស់ការយល់ដឹងសាធារណៈអំពីសារសំខាន់ នៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង។
លោក ស្រី ស៊ុនលាង អគ្គនាយក តំណាងឱ្យអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ បានបញ្ជាក់ថា ព្រៃកោងកាងបានផ្តល់ជាសេវាកម្មប្រព័ន្ធអេកូឡូស៊ីដល់ប្រជាពលរដ្ឋនៅតាមតំបន់ឆ្នេរ និងជាគោលដៅលំហែបៃតង ដែលភ្ញៀវជាតិ និងអន្តរជាតិតែងតែចូលចិត្តទៅកម្សាន្ត។

តាមរយៈយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលផ្តោតលើ «ភាពស្អាត» «ភាពបៃតង» និង«ចីរភាព» ដោយការចែកកូនឈើដោយឥតគិតថ្លៃដល់សាធារណជន ដែលមានបំណងចូលរួមដាំស្តារ និងបង្កើនភាពបៃតងក្នុងសហគមន៍ ក្នុងនោះក៏មានការចែកកូនកោងកាងនៅតាមខេត្តតំបន់ឆ្នេរទាំង ៤ ផងដែរ។
លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការនេះ គឺស្របទៅនិង «ភាពបៃតង» ដោយការចូលរួមស្តារព្រៃកោងកាង និងអភិរក្សព្រៃកោងកាង។ លោក ក៏សង្ឃឹមយ៉ាងមុតមាំថា តាមរយៈ ការបង្កើតមជ្ឈមណ្ឌលកោងកាងអន្តរជាតិ នឹងអាចរួមកំលាំងគ្នាជាសកលក្នុងការស្តារ និងអភិរក្សព្រៃកោងកាងទាំងក្នុងប្រទេសខ្លួន នៅថ្នាក់តំបន់ និងសកលលោក។
ជាការឆ្លើយតប លោក Kong Fanchang អគ្គនាយករង និងជាតំណាងឱ្យមជ្ឈមណ្ឌលកោងកាងអន្តរជាតិ បានថ្លែងអំណរគុណដល់ក្រសួងបរិស្ថាន ដែលបានគាំទ្រដល់ការបង្កើតមជ្ឈមណ្ឌលកោងកាងអន្តរជាតិចាប់តាំងពីដំបូង រហូតមកដល់បច្ចុប្បន្នមានប្រទេសជាង ២០ប្រទេស បានចូលរួមគាំទ្រជាបន្តបន្ទាប់។

លោក Kong Fanchang បានគូសបញ្ជាក់ថា «នៅថ្ងៃទី៥ ខែវិចិ្ឆកា ឆ្នាំ២០២៤ ខាងមុននេះ នឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតមជ្ឈមណ្ឌលកោងកាងអន្តរជាតិជាផ្លូវការនៅទីក្រុង Shenzhen ប្រទេសចិន ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនប្រទេស ហើយកម្ពុជា និងម៉ាដាហ្គាស្កា គឺជាភ្ញៀវដ៏សំខាន់ ដោយកម្ពុជា និងម៉ាដាហ្គាស្កា គឺជាប្រទេសសហស្ថាបនិក ក្នុងការបង្កើតមជ្ឈមណ្ឌលកោងកាងអន្តរជាតិនេះ»។

កម្ពុជាមានផ្ទៃដីព្រៃកោងកាងសរុបចំនួន ៥៨ ៨០០ហិកតា ក្នុងនោះកោះកុង មានព្រៃកោងកាងទំហំ ៤៦ ៥២៩ហិកតា ជាខេត្តដែលមានព្រៃកោងកាងច្រើនជាងគេ ក្នុងចំណោមខេត្តជាប់មាត់សមុទ្ររបស់កម្ពុជាជិត ៧៩%នៃផ្ទៃដីព្រៃកោងកាងនៅកម្ពុជា។ ខេត្តព្រះសីហនុ ស្ថិតនៅលំដាប់ទី២ ដែលមានព្រៃកោងកាងទំហំ ៩ ៣៥២ហិកតា ខេត្តកំពតមានទំហំ ១ ៩៦៦ហិកតា និងខេត្តកែប មានព្រៃកោងកាងទំហំ ១ ០០៥ហិកតា៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ