ព័ត៌មានជាតិ
បន្លំខ្លួនក្នុងរថយន្តក្រឡុកស៊ីម៉ងត៍គេចពីគោលដៅត្រួតពិនិត្យ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតៃកុង ចាត់វិធានការគ្មានការលើកលែង
ព្រះសីហនុ ៖ រថយន្តក្រឡុកស៊ីម៉ងត៍១គ្រឿង បើកចេញពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត បានបន្លំដឹកអ្នកដំណើរម្នាក់ភេទស្រី ឆ្លងគោលដៅសមត្ថកិច្ចត្រួតពិនិត្យត្រង់ចំណុចស្ពានត្រពាំងរពៅ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ស្ទាក់ឃាត់មកអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងចាត់វិធានការតាមច្បាប់។ ករណីនេះបានកើតមានឡើងនៅយប់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។

បុរសដែលឃាត់ខ្លួន ឈ្មោះ ទៀង ផាន់នី អាយុ ៣៩ឆ្នាំ បើករថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខ ភ្នំពេញ 3A-9421 ដឹកស៊ីម៉ងត៍របស់ ក្រុមហ៊ុនខេស៊ីមែន គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅខេត្តកំពត ដោយឡែកអ្នករួមដំណើរជនជាតិខ្មែរ ជាបុគ្គលិកបំរើការនៅកាស៊ីណូមួយកន្លែងនៅក្នុងក្រុងព្រះសីហនុ។
រថយន្ដត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ដោយ ៖ ស៊ុយ ចាន់ធា


-
សន្តិសុខសង្គម៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង