ព័ត៌មានជាតិ
ក្រសួង រំលឹកកុំឱ្យចុះឈ្មោះទៅធ្វើការនៅថៃ តាមមេខ្យល់ ជៀសវាងក្លាយជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រើនរំលឹកសាធារណជន កុំឱ្យចុះឈ្មោះ ឬទៅធ្វើការតាមរយៈបុគ្គល ឬមេខ្យល់ណាមួយ ឬក្រុមហ៊ុន ដែលមិនមានឈ្មោះក្នុងឧបសម្ព័ន្ធទាំង ២នេះ ជាដាច់ខាត ដើម្បីជៀសវាងការខាតបង់ពេលវេលា ប្រាក់កាស និង អាចធ្លាក់ខ្លួនជាជនរងគ្រោះ នៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម។

តាមក្រសួងការងារ សម្រាប់ពលរដ្ឋនៅកម្ពុជា ដែលមានបំណងទៅធ្វើការនៅប្រទេសថៃ ចុះឈ្មោះជាមួយ ទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់របស់កម្ពុជា ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ចំនួន ៧៧ក្រុមហ៊ុន ដែលមានសិទ្ធិសម្របសម្រួលជាមួយក្រុមហ៊ុនថៃ ឬនិយោជក ក្នុងការដំណើរការសំណុំឯកសារមុនចេញដំណើរទៅធ្វើការនៅប្រទេសថៃ។
ករណីសាធារណជនទាំងអស់ដែលទទួលបានព័ត៌មានអំពីការឆបោក ឬការកេងប្រវ័ញ្ច កម្លាំងពលកម្ម ឬរងគ្រោះដោយប្រការណាមួយ ក្រសួងការងារ ប្រាប់ឱ្យសាធារណជន ប្តឹងទៅនាយកដ្ឋានមុខរបរនៃក្រសួងការងារថៃ តាមរយៈលេខ ១៥០៦ រួចបន្តចុចលេខ ២ ឬ Hotline ១៦៩៤ និងប្តឹងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា តាមរយៈប្រព័ន្ធ Hotline លេខ ១២៨៦ ឬ ១២៩៧ ឬពិនិត្យមើលបញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជនដែលមាន នៅក្នុងគេហទំព័ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (https://www.mlvt.gov.kh) ឬប្រព័ន្ធតាមដាន ពលករទេសន្តរប្រវេសន៍ (https://tracking.ocwc.co)។
សាធារណជន ក៏អាចដាក់បណ្ដឹងអនាមិក ដោយ មិនតម្រូវឱ្យបញ្ជាក់អត្តសញ្ញាណរបស់ម្ចាស់បណ្ដឹងឡើយតាមរយៈតំណភ្ជាប់ (https://feedback.mlvt.gov.kh) ៕
ខាងក្រោមនេះ គឺជាទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់របស់កម្ពុជា ដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ចំនួន ៧៧ក្រុមហ៊ុន ដែលមានសិទ្ធិសម្របសម្រួលជាមួយក្រុមហ៊ុនថៃ ឬនិយោជក ក្នុងការដំណើរការសំណុំឯកសារមុនចេញដំណើរទៅធ្វើការនៅប្រទេសថៃ៖









-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ