Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ ៩ ខែនេះ ខេត្តកំពតមិនមានគ្រោះថ្នាក់ចរាចរណ៍ លើរថយន្តដឹកកម្មករ-និយោជិត ទេ

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស និង​ជា​ប្រធាន​ក្រុមការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​សម្រាប់​គាំពារ​កម្មករ-និយោជិត (​ស​.​ផ​.​ក​)​ បាន​លើកឡើងថា រយៈពេល ៩ ​ខែ ក្នុង​ឆ្នាំ​ ២០២៤ ​នេះ ខេត្ត​កំពត​មិនមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​លើ​រថយន្ត​ដឹក​កម្មករ-និយោជិត​នោះ​ទេ។ មានន័យថា​ អ្នក​បើក​រថយន្ត​ដឹក​កម្មករ-និយោជិត​នៅក្នុង​ខេត្ត​នេះ​ បាន​យល់ដឹង​កាន់តែច្បាស់ និង​គោរព​ច្បាប់​ចរាចរណ៍ ក៏ដូចជា​សុវត្ថិភាព​ក្នុង​ពេល​ធ្វើដំណើរ​បាន​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី “​ចរាចរណ៍​ផ្លូវគោក សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ និង​សុវត្ថិភាព​លើ​មធ្យោបាយ​ដឹកជញ្ជូន ជូន​ដល់​អ្នកបើកបរ​យានយន្ត​ដឹក​កម្មករ-និយោជិត និង​កម្មករ-និយោជិត​” ស្ថិតនៅ​រោងចក្រ POU CHEN (CAMBODiA) CO., LTD. ក្នុង​ខេត្ត​កំពត លោក​បណ្ឌិត​អគ្គនាយករង ក៏បាន​ជំរុញ​លើកទឹកចិត្ត​ដល់​គ្រប់​ក្រសួង ស្ថាប័ន ឬ​ផ្នែក​ពាក់ព័ន្ធ ​ត្រូវ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត និង​បញ្ជ្រាប​នូវ​ហានិភ័យ​ដែល​បង្កឡើង​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​គ្រប់គ្នា​បានដឹង​ជាប្រចាំ ដែល​នេះ​ជាការ​ចូលរួមចំណែក​យ៉ាងសំខាន់ ដើម្បី​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ស្របតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ជាមួយ​គ្នា​នេះ​ លោក​ សេង សិរី​បុត្រ អភិបាលរង ​នៃ​គណៈ​អភិបាល​ខេត្ត​កំពត ក៏បាន​សម្តែង​នូវ​ការ​អរគុណ និង​កោតសរសើរ​ចំពោះ​ស្ថាប័ន​ពាក់ព័ន្ធ​នានា ពិសេស ប​.​ស​.​ស​. ដែល​កន្លងមក​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​ជូន​ដល់​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ-និយោជិត ពិសេស​កម្មករ-និយោជិត តាម​គ្រប់​រូបភាព ធ្វើយ៉ាងណា​ឱ្យ​កម្មករ-និយោជិត​ទាំងអស់​បាន​យល់ដឹង​កាន់តែច្បាស់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​សុវត្ថិភាព​ក្នុង​ពេល​ធ្វើ​ដំណើរ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បាន​មានប្រសាសន៍​ថា ​ចាប់ពី​ខែមករា ​រហូតមកដល់​ខែកញ្ញា ​ឆ្នាំ​ ២០២៤ ​នេះ​ មាន​កម្មករ-និយោជិត​ជួប​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ ​និង​គ្រោះថ្នាក់​ពេលធ្វើ​ដំណើរ​ចំនួន​ ១២ ៦៤៥​ នាក់ ​ស្រី​ ៦ ៥៦០ ​នាក់ ក្នុង​នោះ​គ្រោះថ្នាក់​នៅ​កន្លែងធ្វើការ​ចំនួន​ ៥ ៥២៨ ​នាក់ និង​ស្រី ២ ៥៥៥ នាក់ និង​គ្រោះថ្នាក់​ពេលធ្វើ​ដំណើរ​ចំនួន​ ៧ ១១៧ ​នាក់​ ស្រី​ ៤ ០០៥​ នាក់។

លោក​រដ្ឋលេខាធិការ​បាន​បន្តថា មាន​កត្តា​សំខាន់ ៣ ជំរុញឱ្យមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង ក្នុងនោះ​រួមមាន​ កត្តា​មនុស្ស យានយន្ត​ និង​កត្តា​ផ្លូវ។ គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន​បង្កឡើង​ពី​កត្តា​មនុស្ស​ដូចជា​បើកបរ​លើស​ល្បឿន​កំណត់ ការ​មិន​គោរព​សិទ្ធិ​អាទិភាព មិន​យោគយល់​គ្នា ការ​មិន​ប្រកាន់​ស្តាំ មិន​គោរព​ភ្លើង ​និង​ស្លាក​សញ្ញា​ចរាចរណ៍ ការ​វ៉ា​ជែង​ការ​ដឹក​កម្មករ​លើស​ទម្ងន់ និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង។

គួរ​បញ្ជាក់​ថា សម្រាប់​ក្នុង​ឆ្នាំ ​២០២៤ ក្រុមការងារ ស​.​ផ​.​ក បានរៀបចំ​ពិធី​អប់រំ​ផ្សព្វផ្សាយ “​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​សុវត្ថិភាព​ក្នុងការ​ធ្វើដំណើរ និង​សុវត្ថិភាព​លើ​មធ្យោបាយ​ដឹកជញ្ជូន ជូន​អ្នក​បើកបរ​យានយន្ត​ដឹក​កម្មករ-និយោជិត និង​កម្មករ-និយោជិត​” នៅតាម​បណ្តា​ខេត្ត​មួយចំនួន​រួមមាន ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ ខេត្ត​ព្រះសីហនុ ខេត្ត​កំពង់ចាម ខេត្តបន្ទាយមានជ័យ និង​ខេត្តកំពត ដែលជា​ខេត្ត​ទី​ ៩ មាន​អ្នកចូលរួម​សរុប​ប្រមាណ​ចំនួន ៤ ៣០០ នាក់។ ដោយឡែក​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ​ ទៀត នឹង​បន្ត​ចុះ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម