ព័ត៌មានជាតិ
សម្ដេចធិបតី ថា សង្គ្រាម ជាគ្រោះមហន្តរាយបង្កដោយមនុស្សដ៏គួរឱ្យភ័យខ្លាច
ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកចេតនាទាញសង្គមជាតិឱ្យធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាម គឺជាគ្រោះមហន្តរាយបង្កឡើងដោយមនុស្សដ៏គួរឱ្យភ័យខ្លាចបំផុត ដែលទាមទារឱ្យរួមគ្នាទប់ស្កាត់ជាដាច់ខាត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់សាធារណជន និងភាគីពាក់ព័ន្ធបន្តចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងសកម្មភាពគ្រប់គ្រងគ្រោះមហន្តរាយ រួមគ្នាទប់ស្កាត់រាល់ចេតនាបង្កចលាចលសង្គម ការញុះញង់បង្កអស្ថេរភាព បំផ្លាញសន្តិភាព ក្នុងបំណងទាញសង្គមជាតិធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមបង្ហូរឈាមជាថ្មីណាមួយ ដែលជា «គ្រោះមហន្តរាយបង្កដោយមនុស្សដ៏គួរឱ្យភ័យខ្លាច» តាមរយៈល្បិចកលដ៏ខ្មៅកខ្វក់របស់ក្រុមជនឧទ្ទាមក្រៅច្បាប់មួយក្តាប់តូច។
ការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងតាមរយៈសារលិខិតមួយច្បាប់ផ្ញើជនរួមជាតិ ក្នុងឱកាសទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤។
សម្ដេចធិបតី បានរម្លឹក និងសម្ដែងការដឹងគុណចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលសម្ដេចបានការពារយ៉ាងមោះមុតនូវសុខសន្តិភាព និងសុវត្ថិភាពជូនប្រជាជន ដឹកនាំគ្រប់គ្រងគ្រោះមហន្តរាយ ដោយប្រយុទ្ធ ទប់ស្កាត់ រក្សាការពារអាយុជីវិត និងជីវភាពប្រជាជនពីគ្រប់មុខសញ្ញាគ្រោះថ្នាក់ ដោយមិនទុកឱ្យប្រជាជនណាម្នាក់រងគ្រោះ ដោយមិនមានការទទួលខុសត្រូវឡើយ។

តាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលអាណត្តិថ្មីនេះនឹងបន្តផ្តល់អាទិភាពខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបន្តរក្សា និងបង្កើនភាពធន់នឹងគ្រោះមហន្តរាយ តាមរយៈការវិនិយោគជារួមទៅលើកំណើនសេដ្ឋកិច្ច សង្គមជាពហុវិស័យប្រកបដោយបរិយាប័ន្ន ដែលជាឆ្អឹងខ្នងនៃសមត្ថភាពជាតិក្នុងការគ្រប់គ្រង និងកាត់បន្ថយ ហានិភ័យគ្រោះមហន្តរាយ ជាមួយនឹងការវិនិយោគទៅលើវិស័យជួរមុខក្នុងការកសាងសមត្ថភាពឆ្លើយតបនៅគ្រប់កម្រិត ទាន់ពេលវេលា មានប្រសិទ្ធភាព និងអាចស្តារឡើងវិញបានយ៉ាងឆាប់រហ័ស ក្រោយគ្រោះមហន្តរាយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គូសបញ្ជាក់ថា ការគ្រប់គ្រងគ្រោះមហន្តរាយ ជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡាពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន។ ហេតុនេះ គ្រប់វិស័យសុទ្ធតែជាប់ពាក់ព័ន្ធ និងត្រូវរួមចំណែកដោយផ្ទាល់ ឬដោយប្រយោលនៅក្នុងសកម្មភាពនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។

សម្តេចធិបតី ក៏បានអំពាវនាវឱ្យបង្កើនការយល់ដឹងអំពីមុខសញ្ញាគ្រោះថ្នាក់ ការអប់រំផ្សព្វផ្សាយ ព័ត៌មានព្យាករណ៍ និងការប្រកាសឱ្យដឹងមុន និងចូលរួមក្នុងសកម្មភាពទប់ស្កាត់ ការពារ និងកាត់បន្ថយគ្រោះមហន្តរាយ ក៏ដូចជារួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាកំណើនសេដ្ឋកិច្ច វិនិយោគ ពង្រីកមុខរបរដែលធន់ ដើម្បីរក្សាស្ថេរភាពជីវភាពរស់នៅជាមួយការរស់នៅស្អាត បរិស្ថានល្អ និងភូមិ-ឃុំមានសុវត្ថិភាព។
គួរជម្រាបថា ប្រធានបទសម្រាប់ទិវាអន្តរជាតិកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤ គឺ«តួនាទីនៃការអប់រំក្នុងការការពារ និងផ្តល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ» សំដៅកាត់បន្ថយហានិភ័យ និងការបាត់បង់ជាសាកល។ រីឯ ទិវាអាស៊ានគ្រប់គ្រងគ្រោះមហន្តរាយ នឹងផ្តោតលើមូលបទ «ការកសាងអាស៊ានដែលមានភាពធន់ តាមរយៈការស្តារឡើងវិញបន្ទាប់ពីគ្រោះមហន្តរាយប្រកបដោយ បរិយាបន្ន និងនិរន្តរភាព»។ សម្រាប់កម្ពុជា ការគ្រប់គ្រងគ្រោះមហន្តរាយ គឺសំដៅការពារការអភិវឌ្ឍ និងសុខុមាលភាពរបស់ប្រជាជន ត្រូវបានលើកយកជាប្រធានបទសម្រាប់ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឆ្នាំ២០២៤នេះ៕

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី