Connect with us

ព័ត៌មានជាតិ

២០ ឆ្នាំ​ចុងក្រោយ វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​កើន​ពី ១១០ លាន ដុល្លារ ដល់ ៤,៩ ពាន់​លាន​ដុល្លារ​

បានផុស

នៅ

បើ​តាម​​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ថ្លែង​នៅ​ក្នុង​ “ព្រឹត្តិការណ៍​​ខួប ២០ ឆ្នាំ នៃ​កម្ពុជា​ចូល​ជាសមាជិក​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក” នៅព្រឹកមិញនេះ ការ​វិនិយោគ​ដោយ​ផ្ទាល់ពី​បរទេស​នៅ​កម្ពុជា​បាន​កើន​ពី ១១០ លាន​ដុល្លារនៅ​ឆ្នាំ ២០០០ ដល់ជាង ៥ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២៤

ថ្លែអក្នុង​ឱកាស​នោះ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញពី​​សមិទ្ធផល​ដែល​កម្ពុជា​ទទួល​បាន​ផ្លែផ្កា ក្រោយ​បាន​ក្លាយ​ជា​​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ ២០០៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ស្រី​ ចម និម្មល រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​បាន​គូស​បញ្ជាក់​ថា ការ​ក្លាយ​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក កម្ពុជា​សម្រេច​បាន​សមិទ្ធផល​សំខាន់ៗ​ជាច្រើន​។ ក្នុង​នោះការ​វិនិយោគផ្ទាល់​ពីបរទេសបានកើនឡើងពី ១១០​ លាន​ដុល្លារ​អាម៉េរិក នៅឆ្នាំ២០០០ រហូត​ដល់ ៥,៣ ពាន់ លានដុល្លារអាមេរិក​ក្នុង​​រយៈពេល ៩ ខែ​ឆ្នាំ​២០២៤។

ផលិតផល​ក្នុង​ស្រុក​សរុប (GDP) ក្នុង​ឆ្នាំ ២០០៤ មាន​ប្រមាណ ៥,៣ ពាន់​លាន​ដុល្លារ ខណៈ​បច្ចុប្បន្ន​បាន​កើន​ឡើង​ដល់ ៤៣,១ ពាន់​លាន​ដុល្លារ​​ ដែល​ជា​ការ​កើន​ឡើង​ ៨ ដង ក្នុង​នោះ​កំណើន GDP ជាមធ្យម​មាន ៧% ខណៈ​​ឆ្នាំ ២០០៥ មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​ចូល​ជា​សមាជិក​របស់​កម្ពុជាបាន​ឈាន​ដល់ ១៤,១% ​ដែល​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង​ទំនុក​ចិត្ត​ពី​វិនិយោគិន​ឯកជន​។

ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ អត្រា​ភាព​ក្រីក្រ​របស់​ពលរដ្ឋ​កម្ពុជា​ បាន​ធ្លាក់ចុះ​ជា​លំដាប់​ក្នុងអត្រាមធ្យម​ប្រចាំ​ឆ្នាំ ១.៦ ភាគរយ ពី ៦០% ក្នុង​ឆ្នាំ​២០០០ មក​ត្រឹម ១៦% ក្នុងឆ្នាំ​២០២២ ហើយ​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​កើន​ឡើង​ជាង ៧​ ភាគរយ​ក្នុង​មួយ​ឆ្នាំ។ កំណើន​ដ៏​ខ្ពស់​នេះ បានធ្វើឱ្យ​កម្ពុជា​ចាកចេញ​ពីឋានៈ​ជា​ប្រទេស​ក្រីក្រ និង​បាន​ក្លាយ​ជា​ប្រទេស​មាន​ចំណូលមធ្យម​កម្រិត​ទាប​នៅឆ្នាំ​២០១៥

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​ក៏​លើក​ពី​ទំហំ​ពាណិជ្ជកម្ម​របស់កម្ពុជា​មាន​ប្រមាណ ៤,៥ ពាន់​លាន​ដុល្លារ​នៅឆ្នាំ ២០០៤ ហើយបានកើនឡើង​ជាបន្តបន្ទាប់​រហូត​ដល់ ៤៧,៨៨ ពាន់​លាន​ដុល្លារនៅឆ្នាំ២០២៣ ក្នុង​នោះ​ការនាំចេញ​សរុប​របស់​កម្ពុជាមានប្រមាណ ២៣,៤៧ ពាន់​លាន​ដុល្លារ​អាម៉េរិក។

មុខ​ទំនិញ​នាំចេញ​របស់​កម្ពុជា​ត្រូវបាន​ធ្វើពិពិធកម្ម​ជា​បន្តបន្ទាប់ ដោយ​បន្ថែម​ពី​លើ​ទំនិញ​សម្លៀក​បំពាក់ដែល​ជា​ទំនិញ​នាំចេញ​ចម្បង។ កម្ពុជា​បានបង្កើនមុខទំនិញ​នាំចេញ​បន្ថែម​​មាន​ដូចជា អង្ករ សម្ភារៈធ្វើ​ដំណើរ ស្បែកជើង គ្រឿង​អេឡិចត្រូនិក​ និង​ភាគ​បង្គុំ និង​កង់ ព្រម​ទាំង​ផលិតផល​ជាច្រើន​ទៀត​។

ក្រោយ​ការចរចា​យ៉ាង​ស្វិតស្វាញ​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគីនិង​ពហុភាគី កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ផ្លូវ​ការ​ទី ១៤៨ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO (បច្ចុប្បន្ន​មានសមាជិក ១៦៦ ប្រទេស) នៅថ្ងៃទី១៣ ខែ​តុលា ឆ្នាំ២០០៤ បន្ទាប់​ពី​រដ្ឋសភា​កម្ពុជា​បានផ្តល់ការអនុម័តយល់ព្រម។

ក្នុងនាមជាសមាជិក WTO កម្ពុជាមានសិទ្ធិទទួលបានប្រព្រឹត្តកម្ម “ប្រជាជាតិដែលទទួលបានភាពអនុគ្រោះ​បំផុត (Most-Favoured Nation – MFN)” ក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដូចសមាជិក​ទាំង​អស់។ បន្ថែមពីនេះ ក្នុងនាម​ជាសមាជិកអភិវឌ្ឍន៍តិចតួចរបស់ WTO កម្ពុជា​ទទួល​បាន​នូវ​អត្ថ​ប្រយោជន៍​បន្ថែមដូចជា “ប្រព្រឹត្តកម្មពិសេស​និងដោយឡែក (Special and Differential Treatment – SD&T)” និង “ច្រកទីផ្សារដោយមិនជាប់ពន្ធគយនិងមិនជាប់កូតា (Duty-Free, Quota-Free – DFQF)” ក៏ដូចជា​វិធានការអនុគ្រោះមួយចំនួនទៀតដែលបានដាក់ចេញដោយ WTO ដើម្បី​សម្រួល​និង​ជំរុញ​ដល់ការធ្វើសមាហរណកម្មឱ្យបាន ពេញលេញ​របស់សមាជិក​ជាប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្នុងប្រព័ន្ធ​ពាណិជ្ជកម្ម​សកល។

ទន្ទឹម​នឹង​នោះ​ដែរ កម្ពុជា​ក៏​ទទួល​បាន​នូវ​ជំនួយ​បច្ចេកទេស​ពី​សមាជិក WTO និង​អង្គការ​អន្តរជាតិ​នានា សម្រាប់​ការ​ពង្រឹង​និងការធ្វើកំណែទម្រង់ ស្ថាប័ន​និងច្បាប់ និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីគាំទ្រ​ដល់ការអនុវត្ត​កាតព្វកិច្ច និងការអនុវត្តកម្មវិធី កំណែទម្រង់​ទាំងឡាយដែល​កម្ពុជាបាន​សន្យាក្នុង​កញ្ចប់ចូលជាសមាជិករបស់ខ្លួន ក៏ដូចជាដើម្បីអនុវត្តរបៀប​វារៈអភិវឌ្ឍន៍​វិស័យពាណិជ្ជកម្មរបស់ខ្លួន ក្នុង​គោលបំណង​ជំរុញឱ្យកម្ពុជាមានសមត្ថភាពទាញយកផល​ប្រយោជន៍ជាអតិបរិមា​ពី WTO៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

Apple ដឹកជញ្ជូន​ iPhone តាមយន្តហោះ ៦០០ តោន ពីឥណ្ឌាទៅអាមេរិក

ជីវិតកម្សាន្ដ៥០ នាទីutes មុន

កម្មវិធី​ទូរទស្សន៍​ចិនរង​ការ​រិះ​គន់ខ្លាំង​ ដែល​តម្រូវ​ឲ្យ​ជន​រង​គ្រោះ​​ក្នុង​ការ​ចាប់ជំរិត​នៅមីយ៉ាន់​ម៉ា ​ដើរ​តួ​​ធ្វើត្រាប់​

អាវុធហត្ថខេត្តកំពង់ស្ពឺ
សន្តិសុខសង្គម១ ម៉ោង មុន

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រៀមកម្លាំងរួចជាស្រេចដើម្បីចូលរួមការពារសន្តិសុខសណ្តាប់​ធ្នាប់ និងសង្គ្រោះពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាឆ្នើម​តៃវ៉ាន់ Ning Chang ខាតឡុងចុង​អស់​រាប់​លាន​ដុល្លារ ពេលផ្សារហ៊ុនធ្លាក់​ថ្លៃ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មេទ័ពអ៊ុយក្រែន អះអាង បាញ់កម្ទេចយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី តម្លៃ ១០០លានដុល្លារ 

លោក ដូណាល់ ត្រាំ
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ ផ្អាកពន្ធគយបដិការ ៩០ ថ្ងៃ ប៉ុន្តែដំឡើងលើចិនដល់ ១២៥ ភាគរយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេទ័ពអ៊ុយក្រែន ថា ទាល់តែ ១ខែកែនទាហានបាន ៣០ ០០០នាក់ ទើបតតាំងជាមួយរុស្ស៊ីបាន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ បញ្ជា​ឲ្យ​អ៊ីស្រាអែល​ត្រៀម​​ទ័ព​ប្រយុទ្ធ បើ​កិច្ចចរចា​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់​មិន​ជោគជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ រដ្ឋាភិបាលនឹងបន្តដុតដៃដុតជើងទាក់ទង ពន្យល់បំភ្លឺ និងបញ្ចុះបញ្ចូលអាមេរិកកុំឱ្យអនុវត្តពន្ធគយថ្មីលើកម្ពុជា

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ រងការចោទប្រកាន់​ «​ក្រឡុកទីផ្សារ​ហ៊ុន» ជុំវិញភាពមិនប្រាកដប្រជានៃពន្ធ

Sokha Hotels

ព័ត៌មានពេញនិយម