ព័ត៌មានជាតិ
ខេត្តកំពតលើកពេលបុណ្យអុំទូកទៅរៀបចំក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រនៅពាក់កណ្ដាលខែធ្នូ
រដ្ឋបាលខេត្តកំពត បានសម្រេចលើកពេលនៃពិធីបុណ្យអុំទូក អកអំពុក បណ្ដែតប្រទីប និងសំពះព្រះខែ ទៅធ្វើក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រ ដែលនឹងប្រព្រឹត្តិទៅនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ ដើម្បីញ៉ាំងកម្មពិធីឲ្យកាន់តែអធឹកអធម។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា ដោយសារឆ្នាំនេះរដ្ឋបាលខេត្តត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត នៅថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែធ្នូផង និងដើម្បីញ៉ាំងព្រឹត្តិការណ៍ឲ្យអធឹកអធមទាក់ទាញផងនោះ រដ្ឋបាលខេត្តកំពតសម្រេចលើកពេលពិធីបុណ្យអុំទូកទៅធ្វើនៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រតែម្តង។
ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុបប្រឹក្សាខេត្តអាណត្តិទី៤ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ចាប់ពីពេលនេះទៅដល់ដំណាច់ឆ្នាំ២០២៤ ខេត្តមានភាពមមាញឹកច្រើនក្នុងការត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១១ ជុំទី៣ នៅខេត្តកំពត ដូច្នេះហើយរដ្ឋបាលខេត្តកំពត បានសម្រចលើកពេលពិធីបុណ្យអុំទូក យកទៅធ្វើក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រតែម្តង ដើម្បីឲ្យពិធីបុណ្យសមុទ្រកាន់តែមានភាពទាក់ទាញ និងមានសកម្មភាពកម្សាន្តកាន់តែសម្បូរបែប ពិសេសបានផ្សព្វផ្សាយវប្បធម៌ ប្រពៃណីប្រណាំងទូកងរបស់ដូនតាផងដែរ។ ដូច្នេះហើយសូមឲ្យមន្ត្រីថ្នាក់ដឹកនាំ ប្រធានមន្ទីរអង្គភាព ដែលធ្លាប់មានទូកចូលរួមក្នុងការប្រណាំងនាពេលកន្លងមក ប្រាប់ដល់ក្រុមកីឡាករឲ្យត្រៀមខ្លួនប្រណាំង ក្នុងពេលបុណ្យសមុទ្រនៅថ្ងៃទី ១៣,១៤ , ១៥ ខែធ្នូ ឆ្នាំ២០២៤ខាងមុខ។

ទទ្ទឹមគ្នានោះដែរ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានណែនាំដល់មន្ទីរអង្គភាពត្រូវរៀបចំសោភ័ណភាព អនាម័យបរិស្ថានកន្លែងរបស់ខ្លួនឲ្យបានស្អាត ហើយអាជ្ញាធរក្រុង និងមន្ទីរបរិស្ថាន ត្រូវសហការរៀបចំទាំងសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ការទុកដាក់ និងគ្រប់គ្រងសំរាមនៅតាមទីប្រជុំ និងសួនសាធារណៈផ្សេងៗ ឲ្យបានល្អប្រើសើរជាប្រចាំ។ ខណៈដែលរដ្ឋបាលខេត្តបាននឹងកំពុងពង្រីកផ្លូវពីរូបសំណាកត្រីផ្សោតរហូតដល់ឆ្នេរកោះស្មៅ និងគ្រោងរៀបចំសួនទឹកសាធារណៈនៅទីតាំងដីខាងកើតសាលាខេត្ត (ដីចន្លោះសាលាខេត្ត និងរូបសំណាកត្រីផ្សោត)ផងដែរ។

លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា ខេត្តកំពតមានគម្រោងច្រើន ប៉ុន្តែលោកនឹងធ្វើជាជំហ៊ានៗម្តងមួយគម្រោងៗ គឺក្នុងមហិច្ឆតាចង់ឲ្យខេត្តកំពត ក្លាយជាខេត្តគោលដៅទេសចរណ៍ទី១ នៅក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរទាំងបួនរបស់កម្ពុជានាពេលអនាគត៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ