ព័ត៌មានជាតិ
ក្រសួងអប់រំ៖ ការប្រឡងបាក់ឌុបឆ្នាំ២០២៥ នឹងធ្វើឡើងអំឡុងខែសីហាឡើងវិញ
ក្រសួងអប់រំ យុវជន និងកីឡា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំ២០២៥ នឹងត្រូវធ្វើឡើងនៅអំឡុងខែសីហាវិញ។

គួរឱ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ក្រុមអ្នកសារព័ត៌មានម្ដងរួចមកហើយថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅឆ្នាំខាងមុខ នឹងត្រូវធ្វើឡើងនៅខែសីហាវិញ។ លោកបានថ្លែងបែបនេះ មុនពេលបើកប្រធានវិញ្ញាសា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
លោករដ្ឋមន្ត្រី ពន្យល់ថា មូលហេតុដែលរៀបចំការប្រឡងបាក់ឌុបនៅខែតុលា ក្នុងពេលនេះ ព្រោះចង់បង្ខិតការប្រឡងនេះឱ្យដូចពេលមុន ដែលធ្វើឡើងនៅខែសីហា មុនពេលកូវីដ-១៩ ដោយសារបញ្ហាកូវីដ ការប្រឡងត្រូវបានរុញរហូតមកដល់ខែមករា ឬខែធ្នូ។ ដូច្នេះ លោកចង់បង្ខិតឱ្យមកដល់ខែសីហា ដើម្បីឱ្យអ្នកដែលប្រឡងចប់ហើយមានឱកាស ដាក់ពាក្យទៅរៀននៅបរទេស ឬក៏ទទួលអាហារូបករណ៍នៅបរទេស។ លោកថា នៅបរទេសបវេស្សនកាល គឺចាប់ផ្តើមនៅខែកញ្ញា ហេតុដូច្នេះទើបឆ្នាំនេះ ការប្រឡងបាក់ឌុបរុញមកខែតុលា ហើយនៅឆ្នាំខាងមុខ នឹងរុញទៅខែសីហាវិញ ដែលនឹងមិនមានបញ្ហាប្រឈបមជាមួយនឹងការលិចទឹកនោះទេ។

លោកឧបនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា នាពេលបច្ចុប្បន្ននេះ ដោយសារមានភ្លៀងធ្លាក់ធ្វើឱ្យមណ្ឌលប្រឡងមួយចំនួនមានការជន់លិច ប៉ុន្តែក្រសួងបានត្រៀមក្នុងការដោះដូរមណ្ឌលប្រឡងផងដែរ ដោយមណ្ឌលខ្លះ ដូចជា មណ្ឌលកំពង់ចាម និងសៀមរាប គឺអាចធ្វើការដោះដូរមណ្ឌលបាន ចំណែកមណ្ឌលមួយចំនួននៅរាជធានីភ្នំពេញ ដែលបានរងការជន់លិច អាជ្ញាធរក៏បានធ្វើការដោះស្រាយរួចហើយដែរ ដើម្បីធានាដល់មណ្ឌលប្រឡងទាំងនោះអាចដំណើរការប្រឡងបានជាធម្មតា៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម