Connect with us

ព័ត៌មានជាតិ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋរស់នៅខណ្ឌច្បារអំពៅសរុប ៣,៥៦៨ ករណី

បានផុស

នៅ

នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងសហគមន៍ក្រីក្រសរុបចំនួន ៣,៥៦៨ ករណី រួមមាន៖ ជំងឺទូទៅ, ជំងឺមាត់ធ្មេញ, ពិនិត្យអេកូ និងរោគស្រ្តី, ជំងឺបេះដូង, ជំងឺភ្នែក, វះកាត់តូច, ជំងឺឫសដូងបាត, ជំងឺសន្លាក់, ជំងឺសើរស្បែក, ជំងឺត្រចៀក ច្រមុះ បំពងក, ថតកាំរស្មីX , ពិនិត្យឈាម, ក្នុងនោះករណីជំងឺធ្ងន់ធ្ងរត្រូវបញ្ជូនទៅព្យាបាលបន្តមានចំនួន ៦៣ ករណី ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណ សាលាបឋមសិក្សា ព្រែកប្រាក្រោម ភូមិអូរណ្ដូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ ដោយមានការចូលរួមផងពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់, យុវជនអ.ម.ត, យុវជនស.ស.យ.ក, យុវជនកាកបាទក្រហមកម្ពុជា, យុវជនកាយរិទ្ធជាតិកម្ពុជា ព្រមទាំងក្រុមការងារពាក់ព័ន្ធជាច្រើនរូបទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាពិនិត្យ និងព្យាបាលសុខភាពទាំងអស់ បានសម្តែងក្តីសប្បាយរីករាយ និងថ្លែងអំណរគុណជាអនេក ចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ដែលបានចង្អុលបង្ហាញដល់ក្រុមគ្រូពេទ្យជំនាញ ចុះមកពិនិត្យ និងព្យាបាលពួកគាត់ ។

រាល់ការចំណាយទាំងអស់ក្នុងសកម្មភាពនេះ គឺឧបត្ថម្ភដោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ទាល់ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១៩ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ២៦ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៥៥ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៦០ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

Sokha Hotels

ព័ត៌មានពេញនិយម