ព័ត៌មានជាតិ
រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសផ្អាកចាក់វ៉ាក់សាំង Sinopharm និងរង់ចាំវ៉ាក់សាំងបន្ថែម
រដ្ឋបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី១០ ខែមីនា នេះបានចេញសេចក្ដីជូនដំណឹងថា ដោយវ៉ាក់សាំងប្រភេទ Sinopharm ត្រូវបានចាក់អស់គ្រប់ចំនួន ដូច្នេះរដ្ឋបាលខេត្តសូមផ្អាកការចាក់វ៉ាក់សាំងសម្រាប់ក្រុមមនុស្សដែលមានអាយុចាប់ពីអាយុ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ (អ្នកថ្មី) មួយរយៈសិន ដោយត្រូវរង់ចាំការផ្តល់វ៉ាក់សាំងបន្ថែមទៀត ពីក្រសួងសុខាភិបាល។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា ចំពោះអ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ ត្រូវបន្តចាក់លើកទី២ តាមកាលបរិច្ឆេទដែលបានកំណត់ដោយក្រុមគ្រូពេទ្យ។
រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងផងដែរថា រដ្ឋបាលខេត្ត បានទទួលពីក្រសួងសុខាភិបាលនូវ វ៉ាក់សាំងប្រភេទ Sinopharm ចំនួន ៦,៦០០ដូស (dose) សម្រាប់ចាក់ជូនមនុស្សក្រុមអាយុ ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ស្មើចំនួនមនុស្ស ៣ ៣០០នាក់ ដែលនៅពេលនេះគឺបានចាក់គ្រប់ចំនួនវ៉ាក់សាំងដែលមានរួចហើយ។ ចំពោះវ៉ាក់សាំងប្រភេទ Astra Zeneca រដ្ឋបាលខេត្តទទួលបានចំនួន ១៥,០០០ដូស (dose) ហើយត្រូវចាក់ជូនដល់ក្រុមមនុស្សងាយរងគ្រោះមានអាយុ ចាប់ពី ៦០ឆ្នាំឡើង នៅបន្តដំណើរការជាធម្មតា៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត