ព័ត៌មានជាតិ
ពិធីបើកវគ្គ “បណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលមុនចុះកម្មសិក្សា” សម្រាប់សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) ចំនួន១០០នាក់
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក KIM Jin-Pyo (គីម ជីនផ្យូ) ប្រធានស្ថាប័នសិក្សាផ្នែកនវានុវត្តន៍សាកល និងជាអតីតប្រធានរដ្ឋសភាជាតិនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីបើក «វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ និងបណ្តុះបណ្តាលមុនចុះកម្មសិក្សាដល់សិស្សនិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា» ក្រោមកិច្ចសហការដោយ គ្លូប៊លធូហ្គេតដឺ ណុងហឹប ថេជូខេស៊ី ក្រុមហ៊ុនហ៊ីយុនដាយខេមកូម៉ូធ័រ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសាលមហោស្រពនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC)។

លោក ហេង សួរ បានថ្លែងបញ្ជាក់ថា វគ្គបណ្តុះបណ្តាលមុនចុះកម្មសិក្សានាពេលនេះ ពិតជាឆ្លើយតបទាន់ពេលវេលាទៅនឹងគោលនយោបាយដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្រ្តរបស់ក្រសួង ក្នុងការធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស ក្នុងគោលដៅចម្បងជំរុញកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជាពីឧស្សាហកម្មអតិពលកម្មឈានទៅឧស្សាហកម្មផ្អែកលើជំនាញ។ ជាពិសេសនោះ គឺជាការអនុវត្តតាមអភិក្រមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺសិស្សត្រូវរៀន “ឲ្យចប់ ឲ្យចេះ ឲ្យមានការងារ”។

លោករដ្ឋមន្ត្រី បង្ហាញជំនឿចិត្តយ៉ាងមុតមាំថា សមិទ្ធផលនៃកិច្ចសហការរវាងក្រុមហ៊ុនហ៊ីយុនដាយខេមកូម៉ូធ័រ និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ក្នុងការបណ្តុះបណ្តាលបច្ចេកទេសយានយន្តកន្លងមក រួមនិងវគ្គបណ្តុះបណ្តាលមុនចុះកម្មសិក្សានេះ នឹងដើរតួនាទីជាចលករដ៏សំខាន់ក្នុងការផ្សារភ្ជាប់សមត្ថភាពការងារទៅនឹងការវិវត្តបច្ចេកទេសយានយន្តឲ្យកាន់តែមានសក្តានុពល និងភាពប្រកួតប្រជែងនៅក្នុងទីផ្សារពលកម្មទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ។

ទន្ទឹមនេះ លោករដ្ឋមន្ត្រីសូមលើកទឹកចិត្តបង្កើនកិច្ចសហការបន្ថែមទៀតក្នុងការរៀបចំឲ្យមានវគ្គបណ្តុះបណ្តាលមុនចុះកម្មសិក្សាសម្រាប់សិស្សនិស្សិតតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួង ក៏ដូចជាផ្តល់ឱកាសហាត់ការ ចុះកម្មសិក្សា និងឱកាសការងារជូនដល់សិស្សនិស្សិត ក្រោយពេលបញ្ចប់ការសិក្សាផងដែរ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់សិស្សនិស្សិតទាំង ១០០នាក់ ដែលត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវប្រកាន់នូវភាពម៉ឺងម៉ាត់ មោះមុតក្នុងពេលហាត់ការ និងចុះកម្មសិក្សា ដើម្បីបង្ហាញពីស្នាដៃរបស់ខ្លួន និងខិតខំប្រឹងប្រែងយ៉ាងណាឱ្យទទួលបានចំណាប់អារម្មណ៍ និងការវាយតម្លៃល្អពីក្រុមហ៊ុន និងអាចទទួលបានការងារធ្វើក្រោយពេលបញ្ចប់កម្មសិក្សា៕







-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង