ព័ត៌មានជាតិ
សហគមន៍ភូមិពូតាំង ចងក្រងក្រុមបង្កើតមុខរបរក្នុងមូលដ្ឋាន មានផ្តល់កម្ចីការប្រាក់ទាប
សហគមន៍ភូមិពូតាំងនៅក្នុងខេត្តមណ្ឌលគិរី បានចងក្រងគ្នាបង្កើតមុខរបរក្នុងមូលដ្ឋាន រួមទាំងបង្កើតក្រុមសន្សំប្រាក់ដើម្បីផ្តល់កម្ចីហិរញ្ញវត្ថុដល់ពលរដ្ឋក្នុងសហគមន៍អាចខ្ចីយកទៅពង្រីកមុខរបរ និងប្រើប្រាស់តាមតម្រូវការផ្សេងៗ។
លោក ខៀវ សំណាង មន្រ្តីទទួលបន្ទុកលើកស្ទួយជីវភាពសហគមន៍របស់អង្គការសមាគមន៍អភិរក្សសត្វព្រៃកម្ពុជាបានឲ្យដឹងថា តាមរយៈគម្រោងរេដបូកកែវសីមា អង្គការអភិរក្សសត្វព្រៃកម្ពុជា (WCS) កំពុងធ្វើការជាមួយសហគមន៍ជនជាតិដើមភាគតិចចំនួន ២០ ភូមិក្នុងខេត្តមណ្ឌលគិរី ដើម្បីចូលរួមលើកស្ទួយជីវភាពសហគមន៍ជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរី តាមរយៈការបង្កើតមុខរបរផ្សេងៗ រួមទាំងរៀបចំឲ្យមានក្រុមសន្សំប្រាក់ក្នុងសហគមន៍។
នៅសហគមន៍ភូមិពូតាំង នៅសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី តាមរយៈគម្រោងលើកស្ទួយជីវភាពសហគមន៍ បានបង្កើតឲ្យមានក្រុមសន្សំប្រាក់ ក្រុមត្បាញក្រមា និងក្រុមចិញ្ចឹមសត្វ (ជ្រូក មាន់ ត្រី) ជាដើម។

លោកខៀវ សំណាង បានគូសបញ្ជាក់ថា ការបង្កើតក្រុមសន្សំប្រាក់ ក្រុមត្បាញក្រមា និងក្រុមចិញ្ចឹមសត្វនៅសហគមន៍ភូមិពូតាំង បានជួយផ្លាស់ប្ដូរជីវភាពពលរដ្ឋក្នុងសហគមន៍ឲ្យប្រសើរជាងមុន តាមរយៈការបង្កើតមុខរបរផ្សេងៗក្នុងមូលដ្ឋាន បញ្ចៀសការចូលព្រៃកាប់ឈើ។ បន្ថែមពីនេះពលរដ្ឋក្នុងសហគមន៍ក៏មានលទ្ធភាពទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប អាចយកទៅប្រើប្រាស់និងដោះស្រាយតម្រូវការជីវភាពរស់នៅប្រចាំថ្ងៃ។

លោក មុន្នី ប៊ុនសែន ពលរដ្ឋនៅសហគមន៍ភូមិពូតាំង ក្នុងខេត្តមណ្ឌលគិរីក៏មើលឃើញពីការប្រែប្រួលជីវភាព ក្រោយបានចូលរួមអនុវត្តគម្រោងរេដបូក។
លោក មុន្នី ប៊ុនសែន បានថ្លែងយ៉ាងដូច្នេះថា «ជីវភាពពលរដ្ឋក្នុងសហគមន៍បានប្រែប្រួល ៧០% ហើយពលរដ្ឋក៏យល់ដឹងច្រើនពីការចូលរួមថែរក្សាព្រៃឈើ តាមរយៈការចេះអាស្រ័យផលពីធនធានព្រៃឈើ ដោយលែងចូលព្រៃកាប់ឈើដូចមុន»។

ពលរដ្ឋនៅសហគមន៍ភូមិពូតាំង ក្នុងខេត្តមណ្ឌលគិរីភាគច្រើនមានមុខរបរជាអ្នកចម្ការដាំដុះដំណាំផ្សេងៗដូចជាស្រូវ ដំឡូង បន្លែ និងការចិញ្ចឹមសត្វជាដើម។ តាមរយៈគម្រោងរេដបូកកែវសីមា បានគាំទ្រការបង្កើតមុខរបរសម្រាប់ពលរដ្ឋក្នុងមូលដ្ឋានដោយមិនបាច់ចូលព្រៃកាប់ឈើដូចមុនដូចជា ការដាំដុះបន្លែ ការចិញ្ចឹមសត្វ រួមទាំងតម្បាញជាដើម ហើយពិសេសទៀតនោះ ពលរដ្ឋក្នុងសហគមន៍ក៏អាចទទួលបានប្រាក់កម្ចីសម្រាប់យកទៅប្រើប្រាស់ និងពង្រីកមុខរបរថែមទៀត។
អ្នកស្រី ច្រាញ់ វត្តី សមាជិកគណៈកម្មការក្រុមសន្សំប្រាក់នៅសហគមន៍ភូមិពូតាំងប្រាប់ថា ផលប្រយោជន៍ធំបំផុតនៃការបង្កើតក្រុមសន្សំប្រាក់នៅសហគមន៍ភូមិពូតាំង គឺជួយពលរដ្ឋក្នុងសហគមន៍មានលទ្ធភាពទទួលបានប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាបមិនបាច់ប្រើកម្ចីពីធនាគារនិងអង្គការផ្សេងៗដែលមានអត្រាការប្រាក់ខ្ពស់ និងប្រឈមហានិភ័យផ្សេងៗ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង