Connect with us

ព័ត៌មានជាតិ

៩ ខែ ឆ្នាំនេះ អគ្គិភ័យបណ្ដាលឱ្យមនុស្សស្លាប់-របួសជាង ៦០ នាក់ បំផ្លាញផ្ទះជិត ៧០០ ខ្នង

បានផុស

នៅ

នៅ​ក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២៤ នេះ គ្រោះ​អគ្គិភ័យ​បាន​កើត​ឡើង​ជាង ៦៥០ លើក នៅ​ទូទាំង​ប្រទេស បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ និង​របួស​ជាង ៦០ នាក់ បំផ្លាញ​ផ្ទះសំបែង​ជិត ៧០០ ខ្នង និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត។

យោង​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បានឱ្យដឹងថា​ ចាប់ពី​ខែមករា រហូតដល់ ខែកញ្ញា ​ឆ្នាំ​ ២០២៤​ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន​ ៦៥៦​ លើក ​នៅ​ទូទាំងប្រទេស បណ្តាលឱ្យ​ឆេះ​ផ្ទះ​ចំនួន​ ៦៧៨ ​ខ្នង តូប​ផ្សារ​ ១២១​ តូប ឃ្លាំងទំនិញ​ចំនួន​ ១៧​ កន្លែង រោងចក្រ​សិប្បកម្ម​ចំនួន ២០ កន្លែង អគារ​រដ្ឋបាល ១៧​ កន្លែង បង្ក​ឱ្យ​ស្លាប់​មនុស្ស​ចំនួន​ ១៥​ នាក់ និង​របួស​ចំនួន ​៤៨​ នាក់។

ក្នុង​ចំណោម​អ្នកស្លាប់ ​១៥​ នាក់ ក្នុងនោះ​នៅ​រាជធានី​ភ្នំពេញ​ច្រើនជាងគេ ដោយមាន​អគ្គិភ័យ​កើត​ឡើង​ចំនួន ១០៩ លើក បណ្តាលឱ្យ​ឆេះ​ផ្ទះ​ចំនួន​ ១៣១ ​ខ្នង តូប​ផ្សារ​ចំនួន ២០ ​តូប ឃ្លាំង​ទំនិញ​ចំនួន ៦ រោងចក្រ​សិប្បកម្ម​ចំនួន​ ៦​ កន្លែង អគារ​រដ្ឋបាល ​៤ ​កន្លែង ​ស្លាប់​មនុស្ស​ចំនួន​ ៣​ នាក់ និង​របួស​ចំនួន ​១០​ នាក់។ ក្រៅពីនេះ​នៅ​ខេត្តកណ្តាល ​ស្លាប់ ១​ នាក់ ខេត្តតាកែវ ​ស្លាប់ ​១ ​នាក់ ខេត្ត​ស្វាយរៀង​ ស្លាប់ ២​ នាក់ ក្រចេះ ​ស្លាប់ ១ ​នាក់ ខេត្ត​កំពង់ធំ​ ស្លាប់ ១​ នាក់ កំពង់ឆ្នាំង ​ស្លាប់ ​១ ​នាក់ បាត់ដំបង​ ស្លាប់​ ១ នាក់ សៀមរាប ​ស្លាប់​ ៣​ នាក់​ និង​ខេត្ត​ព្រះវិហា ​ស្លាប់ ១ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​បន្តទៀតថា​ តួលេខ​នេះ​បើ​ធៀប​ទៅ​នឹង​រយៈពេល​ ៩​ ខែ ​ដូចគ្នា​ ឆ្នាំ​ ២០២៣ ​កន្លងទៅ ​ឃើញថា​ មាន​ការ​កើន​ឡើង​គួរឱ្យ​កត់​សម្គាល់ ដោយ ​៩​ ខែ​ ឆ្នាំមុន​ គ្រោះ​អគ្គិភ័យ​បាន​កើតឡើង​ចំនួន ៤៧២​ លើក នៅ​ទូទាំង​ប្រទេស បណ្តាលឱ្យ​ឆេះ​ផ្ទះ​ចំនួន​ ៥២៤​ ខ្នង តូប​ផ្សារ ៧៩​ តូប សាលារៀន ​១​ ខ្នង ឃ្លាំង​ទំនិញ​ចំនួន ៩​ កន្លែង រោងចក្រ​សិប្បកម្ម​ចំនួន ៩​ កន្លែង អគារ​រដ្ឋបាល ១១​ កន្លែង បង្ក​ឱ្យស្លាប់​មនុស្ស​ចំនួន ២៥​ នាក់ និង​របួស​ចំនួន​ ៣២​ នាក់។

បើ​តាម​លោក​ឧត្ដមសេនីយ៍​ឯក នេត វាន់ថា ប្រធាន​នាយកដ្ឋាន​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ធ្លាប់​បានបញ្ជាក់​ឱ្យដឹងថា ដើមចម​ដែល​នាំឱ្យមាន​គ្រោះ​អគ្គិភ័យ​កើតឡើង បណ្ដាលមកពី​ការឆ្លង​ចរន្តអគ្គិសនី​ចំនួន ៤១,៥៥ ភាគរយ ប្រើប្រាស់​ភ្លើង​ចំនួន ៣៨,២៤ ភាគរយ និង​ក្ដាប់​មិន​បាន​ចំនួន ២០,២១ ភាគរយ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម