Connect with us

ព័ត៌មានជាតិ

កម្ពុជា​បាន​អនុម័ត​ច្បាប់ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ណាខ្លះ ពេល​ក្លាយជាសមាជិក​អង្គការពាណិជ្ជកម្ម​ពិភពលោក?

បានផុស

នៅ

កម្ពុជា​បានអនុវត្តកាតព្វកិច្ច និងកម្មវិធីកំណែទម្រង់សំខាន់ៗមួយចំនួន​ ក្រោយ​បាន​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅ​ឆ្នាំ ២០០៤ ដូចជាការកែទម្រង់​គោល​នយោបាយ ពាណិជ្ជកម្ម និង​ការរៀបចំ​ច្បាប់​និង​លិខិតបទដ្ឋាន​គតិយុត្តនានា ដើម្បី​ឱ្យរបប​ពាណិជ្ជកម្ម​កម្ពុជា​មាន​សង្គតិភាពជាមួយ​នឹង​វិធាននិង​គោលការណ៍​របស់ WTO ក៏ដូចជា​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​បរិយាកាស​ពាណិជ្ជកម្ម ធុរកិច្ច​និង​​វិនិយោគ​ក្នុងស្រុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​ “ខួប ២០ ឆ្នាំ នៃ​កម្ពុជា​ចូល​ជាសមាជិក​​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក” កាលពី​ម្សិលមិញនេះ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា លោកស្រី ចម និម្មល ក្រៅ​ពី​បង្ហាញ​ពី​​សមិទ្ធផល​ជាច្រើន​ដែល​កម្ពុជា​ទទួល​បាន​ក្រោយ​បាន​ក្លាយ​ជា​​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​ឆ្នាំ ២០០៤ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ក៏​បាន​លើក​ឡើង​ពាក់ព័ន្ធ​ការ​អនុវត្តកាតព្វកិច្ច និង​កម្មវិធី​កំណែ​ទម្រង់​សំខាន់ៗ​ ជាពិសេស​ពាក់ព័ន្ធ​ការ​អនុម័ត​ច្បាប់ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​ក្នុង​នោះ​រួមមាន​៖

-ច្បាប់​ស្ពី​ពី​សហគ្រាស​ពាណិជ្ជកម្ម​
-ច្បាប់​ស្តី​ពី​វិធាន​ពាណិជ្ជកម្ម និង​ចុះបញ្ជី​ពាណិជ្ជកម្ម​
-ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់
-ច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្តទំនិញ
-ច្បាប់ស្តីពីវិធានដើមកំណើតទំនិញ
-ច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម
-ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
-ច្បាប់ស្តីពីវិនិយោគ
-ច្បាប់ស្តីពី​ប្រតិបត្តិការ​ដែល​មាន​កិច្ចធានា
-ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់
-ច្បាប់ស្តីពីការប្រកួតប្រជែង
-ច្បាប់ស្តីពីការរៀបចំអង្គការតុលាការ
-ច្បាប់​ស្តីពី​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​ជាដើម​

ក្រោយ​​ចូល​ជា​សមាជិក​អង្គការពាណិជ្ជកម្ម​ពិភពលោក (WTO) រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម​បាន​គូស​បញ្ជាក់ថា កម្ពុជា​បាន​អនុវត្តយ៉ាងយកចិត្តទុកដាក់នូវកិច្ចព្រមព្រៀងពហុភាគីទាំងអស់របស់ WTO រួមមាន កិច្ចព្រមព្រៀងទូទៅស្ដីពីពន្ធគយ និងពាណិជ្ជកម្មឆ្នាំ១៩៩៤ (GATT 1994) កិច្ចព្រមព្រៀងទូទៅស្តីពីពាណិជ្ជកម្មសេវាកម្ម (GATS) កិច្ចព្រមព្រៀងស្ដីពីកសិកម្ម AOA) កិច្ចព្រមព្រៀងស្តីពីទិដ្ឋភាព​ពាក់ព័ន្ធ​ពាណិជ្ជកម្ម​និង​កម្មសិទ្ធិបញ្ញា (TRIPS) និងកិច្ចព្រមព្រៀងស្ដីពីកិច្ចសម្រួលពាណិជ្ជកម្ម (TFA) ព្រម​ទាំងលិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ ក៏ដូចជាការរៀបចំនិងអនុវត្តយុទ្ធសាស្ត្រផ្សេងៗដូច ជា​កិច្ច​សម្រួល​ពាណិជ្ជកម្ម និងប្រព័ន្ធបញ្ញរតែមួយជាតិជាដើម៕

បន្តចុចអាន៖ ២០ ឆ្នាំ​ចុងក្រោយ វិនិយោគ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​កើន​ពី ១១០ លាន ដុល្លារ ដល់ ៤,៩ ពាន់​លាន​ដុល្លារ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

Elon Musk ទះដៃសប្បាយអរជាងគេ ខណៈកូនពៅលោកត្រាំ បែរស្ងប់ស្ងាត់ខ្លាំង

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានជាតិ២៥ នាទីutes មុន

តំណាងភាគីនិយោជក និងសហជីព ៖ ប្រាក់ឈ្នួលអប្បបរមាបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ ធ្វើឱ្យកម្មករ-និយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

ព័ត៌មានជាតិ២៩ នាទីutes មុន

លោក ទៀ សីហា ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាបរួមគ្នាបន្តថែរក្សាសន្តិភាពឱ្យបានល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៥ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម