ព័ត៌មានជាតិ
សម្តេចធិបតីយល់ព្រមឱ្យរដ្ឋមន្រ្តីមហាផ្ទៃដកចោលក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារព្រៃស
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យដោះដូរក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ ដើម្បីដោះស្រាយបញ្ហាអសកម្មនានាដែលបាននិងកំពុងកើតឡើងនាពេលបច្ចុប្បន្ន។

ថ្លែងនៅក្នុងពិធីអបអរសាទរខួបទី៣០ នៃការបង្កើតកងពលតូចលេខ៧០ នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតីនាយឧត្ដមសេនីយ៍ បញ្ជាដូច្នេះ៖«ម្សិលមិញឯកឧត្ដម ស សុខា បានរាយការណ៍មក ខ្ញុំឯកភាព ទី១គឺពង្រឹងម១នេះ(មណ្ឌលអប់រំកែប្រែទី១ ឬហៅថាពន្ធនាគារព្រៃស) តាមរយៈការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំតែម្ដង! ដើម្បីពង្រឹងស្ថាប័ននេះ។ ចឹងក៏បានត្រៀម ហើយយើងត្រូវធ្វើយ៉ាងណា ធានានូវការពង្រឹងសន្តិសុខ(ក្នុងពន្ធនាគារ) គ្រប់ទិដ្ឋភាពទាំងអស់ត្រូវតែធ្វើ។»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត យល់ព្រមឱ្យដកក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារព្រៃសដូច្នេះ បន្ទាប់ពីសម្ដេចបានឃើញនូវវីដេអូ ជនជាតិចិន និងជនជាតិខ្មែរ ដែលកំពុងជាប់ឃុំ ធ្វើពិធីជប់លៀង រាំលេង ដែលអ្នកចែកចាយវីដេអូអះអាងថានៅក្នុងមណ្ឌលអប់រំកែប្រែទី១ឬហៅថាពន្ធនាគារព្រៃស ដែលគេបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក។ ភ្លាមៗបន្ទាប់ពីសម្ដេចឃើញវីដេអូនេះ សម្ដេចធិបតី បានបញ្ជាឱ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យ ស្រាវជ្រាវលើបញ្ហានេះ ហើយកែទម្រង់ ពង្រឹងពន្ធនាគារនៅទូទាំងប្រទេស។

គួររម្លឹកថា បន្ទាប់ពីលេចឡើងនូវវីដេអូជនជាតិចិន និងជនជាតិខ្មែរ ដែលកំពុងជាប់ឃុំ ធ្វើពិធីជប់លៀង រាំលេង ក្នុងមណ្ឌលអប់រំកែប្រែរួចមក អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានចាត់មន្ត្រីជំនាញចុះធ្វើអធិការកិច្ចស្រាវជ្រាវពី ឫសគល់នៃហេតុការណ៍ លើអ្នកពាក់ព័ន្ធ ទាំងជនជាប់ឃុំ និងមន្ត្រីពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១ តាំងពីថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០២៤ និងបន្តការងារដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ដើម្បីធានាបាននូវសុក្រិតភាព តម្លាភាព ស្របតាមច្បាប់ស្តីពីពន្ធនាគារ បទបញ្ជាផ្ទៃក្នុង និងនីតិវិធីពន្ធនាគារ ។
អគ្គនាយកដ្ឋានពន្ធនាគារ បានអះអាងថា ធ្វើការបំភ្លឺជាសាធារណៈនូវលទ្ធផលស្តីពីការធ្វើអធិការកិច្ច និងស្រាវជ្រាវរបស់ក្រុមការងារជំនាញក្រោយកិច្ចការនេះត្រូវបានបិទបញ្ចប់ដោយជោគជ័យ។

ជាមួយគ្នានេះ នៅល្ងាចថ្ងៃទី១៤ ខែតុលា លោកអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបន្ទាន់មួយ ត្រួតពិនិត្យការងារតាមបណ្តាមណ្ឌលពន្ធនាគារ នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី