ព័ត៌មានជាតិ
មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់ នៅភូមិសាស្ត្រស្រុកព្រៃឈរ
មន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកព្រៃឈរ និងសហគមន៍នេសាទឃុំមៀន ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតាមព្រែក បឹង និងទន្លេ ក្នុងខេត្តកំពង់ចាម។

នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៤ នេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាម សហការជាមួយអាជ្ញាធរ ស្រុកព្រៃឈរ និងសហគមន៍សាមគ្គីឃុំមៀន និងដោយមានការសម្របសម្រួលពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល បាន ៥ ករណី ក្នុងនោះ មន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់ស្តីពីជលផល និងរុះរើកាប់បំផ្លាញចោលវត្ថុតាង នៃបទល្មើសជលផលនៅនឹងកន្លែង។
បើតាមការបញ្ជាក់ពី លោក លី ស្រ៊ី នាយខណ្ឌស្ដីទីជលផលកំពង់ចាម បានឲ្យដឹងថា ជាលទ្ធផល ប្រតិបត្តិការចុះបង្ក្រាបបទល្មើសជលផលនេះដែរ ក្រុមការងារបានរុះរើកាប់បំផ្លាញចោលវត្ថុតាងនៅចំណុចស្រុកព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន។ ចំពោះឧបករណ៍ដែលបំផ្លាញចោលរួមមាន ៖ ឧបករណ៍លូស្បៃមុងសរុប ២៥ មាត់, របាំងស្បៃមុងប្រវែង ៦៤៥ ម៉ែត្រ , បង្គោលចម្រឹងចំនួន ៣៧៥ ដើម, ចាក់លែងកូនត្រីចម្រុះទម្ងន់សរុប ៣២ គីឡូក្រាម ចូលក្នុងបឹងវិញ។

ទន្ទឹមនេះដែរ លោកនាយខណ្ឌស្តីទីជលផលកំពង់ចាម ដែលដឹកនាំផ្ទាល់ បានបន្តចុះអប់រំផ្សព្វផ្សាយដល់ប្រជានេសាទឈប់នេសាទនៅតំបន់ កុំប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានចូលរួមសហការរាយការណ៍ និងបង្ក្រាប។ អ្វីដែលមន្ត្រីជំនាញស្នើសុំទៀតនោះ គឺសូមឲ្យប្រជាពលរដ្ឋចូលរួមសហការទប់ស្កាត់ការនេសាទខុសច្បាប់ ដើម្បីរក្សាពូជត្រីបានច្រើន៕
អត្ថបទ និង រូបភាព ៖ ឡេក ចាន់ពេជ្រ






-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ