ព័ត៌មានជាតិ
ផ្លូវជង្ហុកប្រវែងជាង ៦០ ម៉ែត្រ នៅខណ្ឌដូនពេញ បង្កគ្រោះដល់អ្នកដំណើរ
ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរជួសជុលកំណាត់ផ្លូវលេខ ៥១ ដែលរងការខូចខាតជាច្រើនកន្លែង ធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ពួកគាត់នៅក្នុងរដូវភ្លៀងធ្លាក់ ហើយមកដល់ពេលនេះមិនទាន់ជួសជុលឡើងវិញទេ។
ជាក់ស្ដែងកំណាត់ផ្លូវលេខ ៥១ ចាប់ពីផ្លូវលេខ ១០៨ ដល់អង្គដួង ដែលកំពុងបង្កផលប៉ះពាល់លើអ្នកដំណើរនេះ មានប្រវែងជាង ៦០ ម៉ែត្រ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោក មុនី្ន ជាប្រជាពលរដ្ឋរស់នៅលើផ្លូវខាងលើនោះបានឲ្យដឹងថា ផ្លូវលេខ ៥១ នេះ មិនមែនទើបតែខូចនោះទេ គឺខូចជាយូរណាស់មកហើយ តែមិនដែលឃើញខាងអាជ្ញាធរមកជួសជុល ឬ ស្ថាបនាទាល់តែសោះ ធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកខ្លាំងពេលធ្វើដំណើរ។
លោក មុនី្ន បន្តថា ពេលមានភ្លៀង និង ទឹកដក់នៅពេលភ្លៀងធ្លាក់ម្តងៗ គឺទឹកក្នុងជង្ហុក អ្នកដំណើរមើលមិនឃើញ ជិះធ្លាក់ជង្ហុកដួលម្តងៗ ទៅហើយ ពិបាកធ្វើដំណើរណាស់។
ដោយឡែក លោក សីហា ដែលជាអ្នកធ្វើដំណើរតាមផ្លូវខាងលើនោះ ក៏បានបញ្ជាក់ដែរថា ពេលលោកធ្វើដំណើរម្ដងៗ តែងជួបផលពិបាកដូចជា មើលជង្ហុកមិនឃើញពេលមានភ្លៀងធ្លាក់ ដែលបញ្ហានេះ ប្រជាពលរដ្ឋ ក៏បានសំណូមពរដល់អាជ្ញាធរជួយរកដំណោះស្រាយក្នុងការជួសជុល ឬ ពន្លឿនការជួសជុលកំណាត់ផ្លូវកំពុងរងខូចខាតមួយនេះផងដែរ ដោយសារតែអាចបង្កគ្រោះ ជាយថាហេតុណាមួយ។
បើតាមការបញ្ជាក់ពី លោក នី សាមិត្ត ប្រធានការិយាល័យសាធារណការខណ្ឌដូនពេញ បានឲ្យដឹងថា ចំពោះផ្លូវជង្ហុកមួយខ្សែខាងលើនេះ លោកអភិបាលខណ្ឌ បានដាក់គម្រោងក្នុងការជួលជុលរួចហើយ ប៉ុន្តែរង់ចាំដល់ភ្លៀងលែងធ្លាក់ ឲ្យផ្លូវស្ងួតល្អ ទើបធ្វើការជួសជុលជាប់ល្អ និងប្រើប្រាស់បានយូរអង្វែង។
លោកក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរក៏សូមអធ្យាស្រ័យពីប្រជាពលរដ្ឋក្នុងការយឺតយ៉ាវជួសជុលស្ថាបនាផ្លូវលេខ ៥១ នេះ ឡើងវិញផង។ លោកនឹងដោះស្រាយលើបញ្ហានេះឲ្យបានឆាប់រហ័ស៕
អត្ថបទ ៖ ម៉េង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់