Connect with us

ព័ត៌មានជាតិ

ក្រុមក្មេងទំនេីង១៨នាក់ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួន

បានផុស

នៅ

ក្រុមក្មេងទំនេីងមួយក្រុមរហស្សនាមពោធិ៍ចិនតុងគីឡូស៊ីននិងក្រុមរហស្សនាមផ្ទះឡសរុបចំនួន១៨នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឈានដល់ការបង្រ្កាបក្រោយពួកគេបង្កហិង្សាតាមផ្លូវសាធារណៈយ៉ាងអនាបតេយ្យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះបេីយោងតាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងនៅល្ងាចថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០២៤​ នេះ។

សមត្ថកិច្ចបានឱ្យដឹងថា​ ក្រោយមានការបង្ហោះចែកចាយព័ត៌មានតាមបណ្តាញសង្គមអំពីសកម្មភាពក្មេងទំនើងប្រើអំពើហិង្សាដាក់គ្នានៅខណ្ឌពោធិ៍សែនជ័យកាលពីកន្លងទៅថ្មីៗនេះ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានស្រាវជ្រាវឈានដល់ការបង្រ្កាបបានក្រុមក្មេងទំនើងសរុប១៨នាក់ដែល ក្រុមទី១,រហស្សនាមពោធិ៍ចិនតុងគីឡូស៊ីនចំនួន១៤នាក់ និងទី២,ក្រុមរហស្សនាមផ្ទះឡ ចំនួន០៤នាក់ ដែលក្រុមក្មេងទំនើងទាំង០២ក្រុមនេះបានធ្វើសកម្មភាព ប្រើអំពើហិង្សា ដាក់គ្នា​ទៅវិញ​ទៅមក​លេីផ្លូវ​សាធារណៈ​ ដោយប្រើ ដំបង កាំបិតផ្គាក់ ដុំថ្ម នៅថ្ងៃទី១៣ ខែតុលា​ ឆ្នាំ២០២៤ វេលាម៉ោង ០៣​និង៣០នាទីទាបភ្លឺ នៅចំណុចមុខផ្សារខេមល ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា:ក្រុមពោធិ៍ចិនតុងគីឡូស៊ីនមានគ្នាប្រហែល២៥នាក់ ធ្លាប់ធ្វើសកម្មភាពកាប់គ្នា០១លើក នៅក្រោយសណ្ឋាគារ យូអេងផ្លូវសហព័ន្ធរុស្សីក្នុងអំឡុងខែកញ្ញាឃាត់ខ្លួនបានចំនួន១៤នាក់នៅសេសល់បក្ខពួកមួយចំនួនទៀតកំពុងគេចខ្លួន។ ដោយឡែកក្រុមទី២ មានឈ្មោះផ្ទះឡ មានគ្នាជាង១០នាក់ ធ្លាប់ធ្វើសកម្មភាពនៅផ្លូវវេងស្រេងចំនួន០២លើក។ឃាត់ខ្លួនបានចំនួន០៤នាក់។នៅសេសសល់មួយចំនួនទៀត កំពុងរត់គេចខ្លួន។​

មូលហេតុក្រុមទាំង០២មានអំពើហិង្សា មុនពេលកើតហេតុក្រុមទី១ បានជិះម៉ូតូជាក្រុម ៗប្រហែល២០ម៉ូតូ ពេលមកដល់ចំណុចកើតហេតុ ក៏រោទិ៍សំឡេងម៉ូតូខ្លាំងៗ ធ្វើឱ្យក្រុមទី២ ខឹង ក៏យកដុំថ្ម កាំបិតផ្គាក់ ដេញកាប់ក្រុមភាគីទី១ រួចក៏ស្រែកឡូឡា រើសដុំថ្មគប់គ្នាទៅវិញទៅមក រត់ប្រសេកប្រសាចពេញផ្លូវតែម្តង។

បច្ចុប្បន្នជនសង្ស័យខាងលើនគរបាលជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនកំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕

ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ពន្ធរបស់អាមេរិក
ព័ត៌មានជាតិ១៤ នាទីutes មុន

ការដំឡើងពន្ធរបស់អាមេរិក ជាឱកាសសម្រាប់កម្ពុជាធ្វើពិពិធកម្មទីផ្សារ ខណៈទីផ្សារផ្សេងៗទៀតធំជាងអាមេរិក

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ត្រាំ ថា ពូទីន និងហ្សេលេនស្គី ត្រៀមខ្លួនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រួចហើយ

ប ស ស
ព័ត៌មានជាតិ២៤ នាទីutes មុន

ប ស ស ផ្តល់ប្រាក់ឧបត្ថម្ភរដ្ឋាភិបាលដល់សមាជិកជាស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំជាង១លាន២សែននាក់

ជំងឺរបេង​
ព័ត៌មានជាតិ៤០ នាទីutes មុន

មានអ្នកផ្ទុកមេរោគរបេង និងជំងឺរបេង​៣៥%​ផ្សេងទៀតមិនទាន់ទទួលការធ្វើរោគវិនិច្ឆ័យនិងព្យាបាលនៅឡើយទេ

ព័ត៌មានជាតិ៥៣ នាទីutes មុន

គំនូរខ្មែរជាច្រើន ត្រូវបានតាំងបង្ហាញក្នុងពិព័រណ៍ទេពកោសល្យ និងស្នាដៃ ចំនួន៣ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម