ព័ត៌មានជាតិ
កសិករនៅស្រុកបាណន់ម្នាក់ ទទួលផលពីផ្លែទៀបស្វិតខ្មែរ ដោយនឹកស្មានមិនដល់
ប្រភេទផ្លែទៀបស្វិត ត្រូវបានប្រជាពលរដ្ឋខ្មែរទូទៅស្គាល់ថា ជាប្រភេទពូជទៀបរបស់ខ្មែរ វាមានរស់ជាតិផ្អែមុតពេលបកសំបកបរិភោគម្តងៗ ប្រឡាក់ដៃស្អិត ដោយសារតែមានសារធាតុផ្អែមច្រើន បើបានបរិភោគហើយ ចង់តែបរិភោគទៀត ខណៈទៀបប្រភេទនេះ កម្ររមានអ្នកណាំណាស់ តែគេសង្កេតឃើញនៅតាមដីភូមិ មានដាំតិចតួចសម្រាប់បរិភោគក្នុងគ្រួសារប៉ុណ្ណោះ ព្រោះទៀបប្រភេទនេះ នៅលើទីផ្សារវាមានតម្លៃថ្លៃគួរសម។

ក្នុងសកម្មភាពកំពុងប្រមូលផលផ្លែទៀបស្វិតលើផ្ទៃដីលំនៅដ្ឋានស្ថិតក្នុងភូមិទួល ឃុំចែងមាជ័យ ស្រុកបាណន់ ខេត្តដំបង អ្នកស្រី សុី ថាវ បានឲ្យដឹងថា អ្នកស្រីបានដាំតិចតួច តែមិននឹកស្មានថា វាបានហុចផលបានល្អ ហើយលក់បានថ្លៃ និងប្រមូលផលបានច្រើនសារ ក្នុងមួយរដូវកាលធ្វើឲ្យអ្នកស្រីរកប្រាក់កម្រៃបានគួរសម តាមរយៈផ្លែទៀបស្វិតនេះ។អ្នកស្រីបន្តថា ពេលនេះជាការប្រមូលផលលើកទី២ ដែលអ្នកស្រីត្រៀមដឹកជញ្ជូនមកលក់ជូនភ្ញៀវក្នុងរដូវកាលបុណ្យ២ថ្ងៃនេះ ខណៈប៉ុន្មានថ្ងៃមុនអ្នកស្រីបានប្រមូលត្រៀមម្តងរួចហើយ តែត្រូវបានម៉ូយមកទិញយកអស់តែម្តង។ អ្នកស្រីបន្ថែមថា បើលក់នៅចម្ការបាន១គីឡូចន្លោះពី ៤ទៅ ៥ពាន់រៀលក្នុង១គីឡូក្រាម ហើយបើនៅក្នុងខេត្ត អាជីវករលក់១គីឡូក្រាម ចន្លោះពី៨០០០រៀលទៅ១២០០០រៀល តាមប្រភេទតូចធំ។

អ្នកស្រីបន្តថា ការប្រមូលផលម្តងៗអាចបានចន្លោះពី៣៥០ ទៅជាង៤០០គីឡូក្រាមដែរ និងបានកម្រៃគ្រាន់បើតាមរយៈលក់ផ្លែទៀបបន្តិចបន្តួចនេះ ហើយផលដែលប្រមូលត្រៀមលក់ថ្ងៃទី១៦-១៧ខែតុលាខាងមុខនេះ គឺបានជិត៥០០គីឡូក្រាម សរុបទាំងសល់ពីថ្ងៃទី១៣ និងបេះនៅព្រឹកថ្ងៃទី១៥នេះ។ អ្នកស្រីបន្តថា “ខ្ញុំមិននឹកស្មានដល់ថា វាបានជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារបានប្រសើរបែបនេះសោះ ហើយគេនិយមបរិភោគច្រើនទៀត ខ្ញុំកំពុងសាបគ្រាប់បណ្តុះដាំបន្ថែម ឲ្យបានពេញលើដីលំនៅដ្ឋាន ហើយខ្ញុំរំពឹងថា នឹងអាចជួយរកកម្រៃបានច្រើនបន្ថែមទៀត ដែលធ្វើឲ្យជីវិភាពគ្រួសារខ្ញុំកាន់តែឈាទៅមុខ តាមរយៈផលដំណាំទៀបស្វិតនេះ”៕
អត្ថបទ៖ សៅ សារិទ្ធ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១២ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ