Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភាកម្ពុជា នឹងចូលរួមមហាសន្និបាតអន្តរសភាអាស៊ាននៅប្រទេសឡាវ

បានផុស

នៅ

ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា លោកស្រី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឡាវ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ២០២៤។

ការចូលរួមនេះ តបតាមការអញ្ជើញជាផ្លូវការរបស់លោក សាយសំភួន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានមហាសន្និ​បាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA45)។សេចក្តីប្រកាសព័ត៌មានរដ្ឋសភានៅថ្ងៃទី ១៦ ខែតុលា បានបញ្ជាក់ថា៖«ការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដើម្បីពង្រឹងការទូតសភា និងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងតំបន់ ក្នុងគោលបំណងពង្រឹងសន្តិភាព ស្ថិរភាព និងជំរុញវិបុលភាពរួម និងការអភិវឌ្ឍប្រកបដោយចីរភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ ក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងការតភ្ជាប់ និងការរីកចម្រើនប្រកបដោយបរិយាបន្នរបស់អាស៊ាន” មានគោលបំណងបង្កើតនូវវេទិកាសភាពិភាក្សា ផ្លាស់ប្តូរ​បទពិសោធនិងឧត្តមានុភាពសភា នៅក្នុងការជំរុញសមាហរណកម្មតំបន់ និងការតភ្ជាប់។ កិច្ចប្រជុំ នឹងពិភាក្សាបន្ថែមទៀតអំពីតួនាទីរបស់សភាក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងការសម្រេចបាននូវគោលដៅរបស់ខ្លួន ជាពិសេសឆ្លុះបញ្ចាំងពីគោលបំណងស្នូលនៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

ក្នុងអំឡុងពេលនៃមហាសន្និបាត លោកស្រី ឃួន សុដារី នឹងអញ្ជើញចូលរួមកិច្ចប្រជុំមួយចំនួន ជាអាទិ៍៖ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ កិច្ចប្រជុំសមាជិកសភាស្ត្រីអាយប៉ា កិច្ចប្រជុំពេញអង្គ, កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា, កិច្ចប្រជុំគណៈកម្មាធិការនយោបាយ, កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច, កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច, កិច្ចប្រជុំគណៈកម្មាធិការរៀបចំ, កិច្ចប្រជុំ គណៈកម្មាធិការព្រាងសេចក្តីសម្រេច, កិច្ចពិភាក្សាជាមួយសភាសង្កេតការណ៍អាយប៉ាចំនួន ២៣ ប្រទេស និងកិច្ចពិភាក្សារវាងអគ្គលេខាធិការអាយប៉ា និងអាស៊ានជាដើម។

នៅក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថានៅក្នុងវេទិកា អ្នកដឹកនាំនយោបាយស្ត្រីវាយប៉ា (WAIPA) ក្រោមប្រធានបទពង្រឹងការចូលរួម និងភាពជាអ្នកដឹកនាំ របស់ស្ត្រី៖ ប្រែក្លាយការប្រឈមទៅជាឱកាសឆ្ពោះទៅអនាគតប្រកបដោយបរិយាបន្នសម្រាប់ទាំងអស់គ្នា។

លើសពីនេះ លោកស្រី ឃួន សុដារី គ្រោងនឹងជួបពិភាក្សាការងារត្រីភាគីក្នុងពេលទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជំនួបទ្វេភាគីជាមួយប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ព្រមទាំងចូលរួមនៅក្នុងកម្មវិធីនានាដែលបានរៀបចំជូនដោយភាគីម្ចាស់ផ្ទះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

សន្និសីទសន្តិសុខទីក្រុង Munich ចាប់ផ្តើម ចំពេលពិភពលោក ញាំញីដោយបញ្ហានយោបាយ

សន្តិសុខសង្គម៨ ម៉ោង មុន

នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះ​ដក​ហូត​ទឹកឃ្មុំ​ក្លែងបន្លំ​ប្រភព​ដើម​ប្រមាណ​ជិត ២០តោន

ព័ត៌មានជាតិ៩ ម៉ោង មុន

កម្ពុជា​មាន​ក្រុមហ៊ុន​វិនិយោគ​អាជីវកម្ម​រ៉ែ​មាស​ ១១ ក្រុមហ៊ុន​​ ប្រតិបត្តិការ​នៅ ៦ ខេត្ត ទូទាំង​ប្រទេស

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

លោក តាន់ អ៊ីឈីតាន់ ចុះ​ប្រគល់រង្វាន់ ១០០លានរៀល ដោយ​ផ្ទាល់​ដល់​អ្នក​មាន​សំណាង​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង

ព័ត៌មានជាតិ១០ ម៉ោង មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ២០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា២១ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម១៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម